Advertisements

null


ដោយៈ សុខ ចាន់ផល

មានឧបសគ្គច្រើនណាស់ មិនងាយនឹងខ្ញុំអាចធ្វើអ្វីបានដោយស្រួលទេ។ អាចនិយាយថាព្រោះវាសនាខ្ញុំមិនល្អ ត្រូវខិតខំឱ្យខ្លាំងជាងគេទើបអាចរស់បាន។ វាសនាប្រាកដជាមានសម្រាប់មនុស្សគ្រប់គ្នា ហើយនេះជាអ្វីដែលខ្ញុំខ្លាចរហូតមកដល់ពេលនេះ។ មនុស្សជាច្រើនអាចធំឡើងនៅក្បែរឪពុកម្ដាយ ឆ្លងកាត់ការចម្រើនវ័យងាយៗ បើមិនមានសុភមង្គលក៏សាមញ្ញៗ ប៉ុន្តែខ្ញុំបែរជាយ៉ាប់យឺនណាស់ ទម្រាំបានធំ ត្រូវរស់នៅជាមួយយាយតាផង សាច់ញាតិផង ឆ្លងពីផ្ទះមួយទៅផ្ទះមួយ គ្រាន់តែថ្នាក់បឋមសិក្សាត្រូវរៀនបួនសាលា មិនដឹងថាទេវតាម្នាក់ណាមកចារខ្សែជីវិតខ្ញុំទេ។ គ្រូទាយម្នាក់ប្រាប់ខ្ញុំថា ព្រោះបុណ្យខ្ញុំតិច ចង់ជោគជ័យដូចគេមិនបាន… រឿងខ្លះពិតជាមិនអាចតវ៉ាបានមែន តែយ៉ាងណាវាសនាអាក្រក់នោះយកឈ្នះការតាំងចិត្តរបស់ខ្ញុំមិនបានទេ ព្រោះទោះជាខ្ញុំចម្រើនវ័យដោយយ៉ាប់យឺនយ៉ាងណា ក៏ខ្ញុំនៅតែស្រលាញ់អំពើល្អ មកដល់ពេលនេះក៏មិនដែលបង្កទុក្ខភ័យឱ្យអ្នកណា បើទោះមិនមែនជាមនុស្សល្អ ក៏មិនមែនជាមនុស្សអាក្រក់។ ខ្ញុំដើរលើផ្លូវត្រូវរហូតមក… ខ្ញុំដឹង ថាទេវតាមិននៅខាងខ្ញុំទេ តែក៏គ្មានប្រយោជន៍នឹងអន់ចិត្តដែរ ហើយកំណត់ហេតុថ្ងៃនេះ ខ្ញុំសរសេរម្ដងនេះ ក្រៅពីសើរើអតីតកាល គឺតាំងចិត្តចាប់ផ្ដើមបន្តទៀត ដោយព្យាយាមទៀតដើម្បីខ្លួនឯង ដែលពេលនេះបានក្លាយជាមនុស្សធំម្នាក់ទៅហើយ។

សំណួរដែលខ្ញុំតែងតែសួរខ្លួនឯង គឺ តើខ្ញុំជាមនុស្សល្អទេ? ខ្ញុំចង់ក្លាយជាមនុស្សល្អម្នាក់ខ្លាំងណាស់ តែពិតជាពិបាក។ រហូតមកដល់ពេលនេះតើខ្ញុំធ្លាប់ជួបអ្វីខ្លះ ហើយឆ្លងកាត់អ្វីខ្លះ? ដើមឡើយអារម្មណ៍ខ្ញុំសស្អាត តែក៏ចាប់ផ្ដើមលាបពណ៌ម្ដងមួយពណ៌ៗ ទាល់តែជួនកាលមិនដឹងថាខ្លួនឯងជាអ្នកណា។ ខ្ញុំតែងតែគិតខ្លួនឯងថា តើខ្ញុំកំពុងតែមានជំងឺផ្លូវចិត្តអ្វីខ្លះ? មិនអត់ទេ ខ្លះក៏ដឹងខ្លួនឯង ខ្លះក៏មិនដឹង ប៉ុន្តែដែលល្អនោះគឺខ្ញុំចេះតាមដានអារម្មណ៍ខ្លួនឯងជាប្រចាំ។ ក្រៅពីវាសនាដែលខ្ញុំត្រូវប្រកួតប្រជែង នៅសល់ខ្លួនឯងទៀត ដែលខ្លួនឯងនេះហើយ គឺជាគូប្រកួតពិតប្រាកដរបស់ជីវិត។ ខ្ញុំចេះតែបណ្ដោយខ្លួន និងបណ្ដោយចិត្តឱ្យគិតច្រើន ជាក់ស្ដែងដូចជាការចង់ក្លាយជាមនុស្សល្អអ៊ីចឹង ខ្ញុំមិនសូវធ្វើល្អដាក់អ្នកណាទេ បែរជាពូកែអន់ចិត្តនឹងអ្នកដទៃ។ ខ្ញុំចូលចិត្តភាពយុត្តិធម៌ តែយុត្តិធម៌ពិតជាពិបាកមានក្នុងសង្គមប្រកួតប្រជែងណាស់។ ខ្ញុំតែងតែជួបមនុស្សដែលយកប្រៀបលើខ្ញុំ ធ្វើឱ្យខ្ញុំខឹង បន្ទាប់ពីខឹងក៏ច្រណែន ច្រណែនព្រោះយល់ថាមិនយុត្តិធម៌ រួចក៏សោកសៅម្នាក់ឯង។ អ្វីដែលខ្ញុំមានពីកំណើតគឺចិត្តអាណិត បេះដូងចេះយំជំនួសគេ ទើបខ្ញុំមិនចេះសងសឹកអ្នកណា បណ្ដាលឱ្យខ្ញុំចេះតែឈ្លោះនឹងខ្លួនឯង។ អ្វីដែលខ្ញុំគួរធ្វើនៅពេលនេះគឺលះបង់ចិត្តចង្អៀតអង្អល់ចោល ហើយខ្ញុំគិតថាអាចប្រើចិត្តអាណិត ដើម្បីបើកបេះដូងឱ្យទូលាយ ទើបអាចទម្លាក់សម្ពាធមួយនេះចុះ។ គិតទៅ ខ្ញុំដូចជាតឹងតែងដាក់ខ្លួនឯងពេក តែក៏ដើម្បីឱ្យខ្លួនឯងល្អដែរ។ ពេលនេះខ្ញុំគិតថាយុត្តិធម៌មិនអាចប្រើគ្រប់កាលទេសៈបានទេ ចិត្តទូលាយទើបអាចធ្វើឱ្យខ្លួនឯងរស់បានសប្បាយចិត្ត។

មនុស្សពីកំណើតគឺទទេស្អាត អាចគ្មានសូម្បីតែគំនិត ហើយប្រហែលជាសង្គមជាអ្នកផ្ដល់គំនិតឱ្យពួកគេ ហើយបើធំឡើងក្នុងសង្គមដ៏ល្អក់កករ ចង់ក្លាយជាមនុស្សល្អគឺពិបាកណាស់។ ត្រូវតែរៀន រៀនដោយព្យាយាម ព្យាយាមដោយមិនបោះបង់ ទើបអាចធ្វើបាន។ ក៏ដូចគ្នាដែរ ក្រៅពីចង់ក្លាយជាមនុស្សល្អ ខ្ញុំក៏នៅសល់កិច្ចការជាច្រើនទៀតដែលគួរតែធ្វើ ដើម្បីសាងវាសនាឱ្យខ្លួនឯង។ ខ្ញុំចាប់ផ្ដើមប្រាប់ខ្លួនឯងថា វាសនានៅក្នុងដៃខ្ញុំ ខ្ញុំក៏មានគំនិតផ្ទាល់ខ្លួនរបស់ខ្ញុំ ហេតុអ្វីចាំបាច់ធ្វើតាមបញ្ជានៃវាសនាដ៏អយុត្តិធម៌នោះ? មានគំនិតខុសជាច្រើនដែលគេប្រាប់ខ្ញុំថាត្រូវ ដែលខ្ញុំធ្លាប់ជឿតាមគេ តែពេលនេះខ្ញុំបានឆ្លងកាត់រឿងរ៉ាវច្រើនយ៉ាងនេះទៅហើយ គួរតែដល់ពេលដែលខ្ញុំជឿខ្លួនឯងម្ដង។

ពិភពលោកឯកា មនុស្សអាត្មានិយម តែយ៉ាងណាក៏នៅតែត្រូវរស់ រស់ដោយសប្បាយចិត្ត និងមានន័យ បើមិនអ៊ីចឹងនឹងស្លាប់ទៅវិញដោយទទេហើយ។

Posted by: beanyim | July 5, 2012

Fly Me to Tiffany

មើទៅសប្យាយផស់គេមែន ឧបករណ៍លែង ម៉ូដែល SR-71 Flying Jet

អាមួយនេះក៏កាន់តែលឿន

ប្រភពៈ CEN
ការប្រកួត​ដ៏​ចម្លែក​នេះ​អាច​មិន​យុត្តិធម៌ និង​ធ្វើ​ឲ្យ​ពួកគេ​ចាញ់ ប៉ុន្តែ​មាន​អ្នកស្ម័គ្រចិត្ត​លេង​មិន​ខ្វះ​នោះទេ​ដែលមាន​បំណង​ចូលរួម​ក្នុងការ​ប្រកួតប្រជែង​ដ៏​ចម្លែក​របស់​សួនសត្វ​មួយ ដើម្បី​លេងល្បែង​ទាញព្រ័ត្រ​ជាមួយ​ខ្លា ។​

​ក្រុម​អ្នកទស្សនា​មកកាន់​សួនសត្វ Busch Gardens ក្នុង​តំបន់​ឆកសមុទ្រ Tampa Bay ក្នុង​រដ្ឋ​ហ្ល​រី​ដា​ត្រូវបាន​ផ្តល់ឱកាស​ឲ្យ​លេង​ជាមួយ​សត្វ​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​បំផុត​ក្នុង​ពិភពលោក​មួយចំនួន ។ ក្នុងការ​ប្រកួត​និ​មួយៗ ក្រុម​អ្នកស្ម័គ្រចិត្ត​កាន់​ខ្សែ​មួយ​នៅក្នុង​ដៃ​របស់​ពួកគេ ហើយ​សត្វ​ខ្លា​មួយ​ក្បាល​បាន​ទាញ​ខ្សែ​នោះ​ពី​ពួកគេ​ជាមួយនឹង​មាត់​របស់​វា ។​
null

​ការប្រកួត​នេះ​គឺ​គេ​ហៅថា “​ល្បែង​ទាញព្រ័ត្រ​” ហើយ​វីដេអូ​ជាច្រើន​ដែល​បង្ហាញ​នូវ​រូបភាព​នៃ​ក្រុម​អ្នកស្ម័គ្រចិត្ត​សាកល្បង​លេង​ជាមួយ​សត្វ​ខ្លា​ត្រូវបាន​គេ​បង្ហោះ​នៅលើ​វេ​ប​សាយ YouTube ។ សូម្បីតែ​ក្មេងៗ​ក៏បាន​ចូលរួម​លេងល្បែង​ដ៏​គួរ​ឲ្យ​ភ័យខ្លាច​នេះដែរ ដែល​តម្រូវ​ឲ្យ​ទាញ​ខ្សែ​តាម​ប្រឡោះ​មួយ​នៅក្នុង​ទ្រុងខ្លា ។​
​វីដេអូ​មួយ​បានបង្ហាញ​នូវ​អ្នកបើកបរ​រថយន្ត​ប្រណាំង​ឲ្យ​ក្រុម NASCAR គឺ​លោក Matt Kenseth ដែល​ឈ្នះ​ការប្រកួត​ក្នុង​កម្មវិធី Daytona 500 ក្នុង​ឆ្នាំ ២០០៩ កំពុងតែ​ខំប្រឹង​ទាញ​ខ្សែ ។ ការប្រកួតប្រជែង​មួយ​នេះ​ត្រូវបាន​ដំណើរការ​អស់​ជាច្រើន​ឆ្នាំ​មកហើយ ប៉ុន្តែ​ប្រជាប្រិយភាព​របស់​វា​មិនបាន​បង្ហាញ​ពីស​ញ្ញា​នៃ​ថមថយ​នោះទេ ។​

​កាលពីដើម​សប្តាហ៍​នេះ បុគ្គលិក​នៅ​សួនសត្វ Busch Gardens បាន​បង្ហោះ​ការអញ្ជើញ​មួយ​នៅលើ​ទំព័រ Facebook របស់​សួនសត្វ​ដែលមាន​អ្នក​ចុច​លើ​ពាក្យ Like ជាង ១៥០០ ​នាក់ ។ ល្បែង​ទាញព្រ័ត្រ​ជាមួយ​ខ្លា​គឺជា​ព្រឹត្តិការណ៍​ដ៏​សំខាន់​មួយ​នៅក្នុង​តំបន់ Jungala របស់​សួនសត្វ​ជា​កន្លែង​ដែល​ពូជ​ខ្លា Bengal ប្រាំពីរ​ក្បាល​ត្រូវបាន​រក្សាទុក ។ សត្វ​ដែល​ទាក់ទាញ​ចំណាប់អារម្មណ៍​នៅ​សួនសត្វ​នេះ​រួមមាន​ដូចជា ខ្លារខិន​, ឆ្កែព្រៃ​, ស្វា​ម៉ា​ដា​ហ្គាស​កា​, សំពោច​, ក្ងោក និង ដំរី ៕

Posted by: beanyim | July 5, 2012

គ្រោះថ្នាក់​ចរាចរ

ទោះជាពេលខ្លះយើងប្រុងប្រយ័ត្ន ក៏នៅតែមានឧបត្តិវហេតុដែរ សូមមើលរូបនេះ ។

Posted by: beanyim | June 29, 2012

អង្គប់កណ្ដុរ

ដោយប្លុកតាម៉ាប់
គ្មានអ្វីបរិយាយ
កូន​កណ្តុរ​មួយ​កំពង​តែអើត​ឡើមៗតាម​ចន្លោះ​ជញ្ជាំង​ផ្ទះ​កសិករ ។ វា​ឃើញ​ពីរនាក់​ប្តី​ប្រពន្ធ​កសិករ​នោះកំពុង​តែ​បើក​ប្រអប់មួយ ។ វា​ស្រមៃ​ថា​នោះ​ប្រាកដ​ជា​ម្ហូប​អាហារ​ដ៏​ឈ្ងូយ​ឆ្ញាញ់​ទៀតហើយ តែ​វា​បែរ​ជា​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ថា វត្ថុ​នោះ​គឺ​ជា អង្គប់​កណ្តុរ​ ទៅវិញ ។

កូន​កណ្តុរ​ក៏រត់​​ទៅ​កាន់​ជង្រុក​ហើយ​ប្រកាស​អាសន្ន ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

មេមាន់​សើចហើយ​តប​ទៅវិញថា ៖ «លោក កណ្តុរ លោក​ពិត​ជា​ខ្លាច​អង្គប់​ខ្លាំង​ណាស់​ហើយ តែ​វា​មិន​មាន​អីពាក់​ព័ន្ធ​នឹង​ខ្ញុំទេ ខ្ញុំ​មិន​យក​​ខ្លួន​ទៅ​បៀត​នឹង​រឿង​របស់លោក​ទេ ។»

កូន​កណ្តុរ​ងាក​​ទៅ​កាន់​លោក​​ជ្រូក​ហើយ​និយាយ​ថា​ ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

លោក​ជ្រូក​សម្តែង​ទឹក​មុខ​អាណិតអាសួរ​​ហើយ​តប​ថា​ ៖ «​ខ្ញុំ​សោក​ស្តាយ​ណាស់​ដែល​ឮ​​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​ពី​បន់​ស្រន់​នោះ​ទេ សូម​ឱ្យ​លោក​មាន​សេចក្តី​សុខ ។»

កូន​កណ្តុរ​ក៏​ងាក​ទៅ​កាន់​មេគោ​ហើយ​និយាយ​ថា ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

មេគោ​ក៏​និយាយ​ថា ៖ «ណែ លោក​កណ្តុរ ខ្ញុំ​អាណិត​លោក​ណាស់ តែ​វាឥត​មានអ្វី​ប៉ះពាល់​ដល់​ខ្ញុំទេ !»

កូន​កណ្តុរ​ត្រឡប់​​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​ដោយ​អស់សង្ឈឹម​ ទៅ​តតាំង​ជា​មួយ​អង្គប់​នោះ​តែ​ម្នាក់​ឯង ។

ដល់​ពេល​យប់​ជ្រៅ មាន​សម្លេង​មួយ​ឮ​ទ្រហឹង​ពេញ​ផ្ទះ សម្លេង​សត្វ​ជាប់​អង្គប់ ។ ប្រពន្ធ​របស់​កសិករ​ក៏ស្ទុះទៅ​មើល តែ​គួរ​ឱ្យ​អនិច្ចារ​ព្រោះ​អង្គប់​នោះ​គៀប​ជាប់​កន្ទុយ​ពស់​ពិស​ដ៏​សាហាវ​មួយ ពស់​នៅ​ក៏​ហក់មក​ខាំ​នាង ។ កសិករ​ជា​ប្តី​ក៏​នាំ​ប្រពន្ធ​របស់​ខ្លួន​ទៅ​មន្ទីរ​ពេទ្យ នាង​មក​ផ្ទះ​វិញ​ដោយ​ខ្លួន​គ្រុន​ញាក់​ញ័រ ។

ដោយ​ជឿ​ថា​ស៊ុប​មាន់​អាច​ព្យាបាល​ជម្ងឺ​គ្រុន​ញាក់ញ័រ​បាន​ កសិករ​ក៏​សម្លាប់​មេមាន់​​យក​មក​ធ្វើ​ជា​ស៊ុប​ប៉ូវ​ដល់​ប្រពន្ធ​របស់​ខ្លួន ។

ទោះ​ជា​យ៉ាង​ណា​អាការៈ​របស់​នាង​មិន​បាន​ធូរ​ស្រាល​ឡើយ អ្នក​ជិតខាង​ និង បងប្អូនក៏​នាំ​គ្នា​មក​មើល​ថែ​ទាំ​នាង​ពេញ​ផ្ទះ ។ ដោយ​មាន​គ្នា​ច្រើន​ពេក កសិករ​ក៏​សម្លាប់​លោក​ជ្រូក​​យក​សាច់​សម្រាប់​បរិភោគ​ជា​មួយ​អ្នក​ជិត​ខាង​ និង បង​ប្អូន​របស់​គាត់​ដែល​មក ។

អាការៈ​នាង​មិន​បាន​ធូរ​ស្រាល​នោះទេ វា​ការ​តែ​ធ្ងន់​ធ្ងរ​ទៅៗ រហូ​ត​ដល់​នាង​ស្លាប់ ។ មនុស្ស​ជា​ច្រើន​បាន​មក​ចូល​រួម​បុណ្យ​សព​របស់​នាង កសិករ​ក៏​សម្លាប់​មេ​គោ​ដើម្បី​ធ្វើ​ជា​ម្ហូប​បុណ្យ​ទៅ ។

កូន​កណ្តុរ​តាម​ដាន​គ្រប់​សកម្មភាព​ពី​រន្ធ​របស់​វា​ប្រកប​ដោយ​សេចក្ដី​ទុក្ខ​សង្រេង​យ៉ាង​ធ្ងន់​ធ្អរ ។

ដូច្នេះ​ ចូរ​ចាំ​ថា នៅពេល​ក្រោយ​ប្រសិន​បើ​អ្នក​ឮ​ឬ​ឃើញ​ថា​នរណា​ម្នាក់​កំពុង​តែ​ប្រឈម​មុខ​នឹងបញ្ហា កុំ​គិត​ថា​វា​មិនទាក់ទង​និង​អ្នក​ឱ្យសោះ ចូរចាំ ! ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​រង​គ្រោះ យើង​ទាំង​អស់​គ្នា​ក៏​នឹង​រង​គ្រោះ​ដែរ ។

ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​មួយ​ដែល​ហៅ​ថា​ ជីវិត ។ យើង​ត្រូវ​តែ​សម្លឹង​ទៅ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ព្យាយាម​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ផង​ដែរ ។

សូម​ចែក​រំលែក​រឿង​នេះ​ទៅ​កាន់​នរណា​​ដែល​ធ្លាប់​បាន​ជួយ​អ្នក ហើយ​ប្រាប់ឱ្យ​គេ​ដឹង​ថា​គេ​សំខាន់​យ៉ាង​ណា ។ ចូរ​ចង​ចាំ … យើង​​ម្នាក់​ៗ​ ជា​សសៃ​ស្នូល​នៃ​ព្រំ​ជីវិត​នៃមនុស្ស​ម្នាក់​ទៀត ជីវិត​របស់​មនុស្ស​គឺ​ត្រូវ​បាន​ត្បាញ​បញ្ចូល​គ្នា​ដោយ​មាន​មូលហេតុ​ច្បាស់​លាស់ ។

បកប្រែ​ពី​អត្ថបទ​ជា​ភាសា​អង់គ្លេស​ពី CAMBOSASTRA

« Newer Posts - Older Posts »

Categories