Posted by: beanyim | June 29, 2012

អង្គប់កណ្ដុរ

ដោយប្លុកតាម៉ាប់
គ្មានអ្វីបរិយាយ
កូន​កណ្តុរ​មួយ​កំពង​តែអើត​ឡើមៗតាម​ចន្លោះ​ជញ្ជាំង​ផ្ទះ​កសិករ ។ វា​ឃើញ​ពីរនាក់​ប្តី​ប្រពន្ធ​កសិករ​នោះកំពុង​តែ​បើក​ប្រអប់មួយ ។ វា​ស្រមៃ​ថា​នោះ​ប្រាកដ​ជា​ម្ហូប​អាហារ​ដ៏​ឈ្ងូយ​ឆ្ញាញ់​ទៀតហើយ តែ​វា​បែរ​ជា​រន្ធត់​ចិត្ត​យ៉ាង​ខ្លាំង​នៅ​ពេល​ដែល​ឃើញ​ថា វត្ថុ​នោះ​គឺ​ជា អង្គប់​កណ្តុរ​ ទៅវិញ ។

កូន​កណ្តុរ​ក៏រត់​​ទៅ​កាន់​ជង្រុក​ហើយ​ប្រកាស​អាសន្ន ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

មេមាន់​សើចហើយ​តប​ទៅវិញថា ៖ «លោក កណ្តុរ លោក​ពិត​ជា​ខ្លាច​អង្គប់​ខ្លាំង​ណាស់​ហើយ តែ​វា​មិន​មាន​អីពាក់​ព័ន្ធ​នឹង​ខ្ញុំទេ ខ្ញុំ​មិន​យក​​ខ្លួន​ទៅ​បៀត​នឹង​រឿង​របស់លោក​ទេ ។»

កូន​កណ្តុរ​ងាក​​ទៅ​កាន់​លោក​​ជ្រូក​ហើយ​និយាយ​ថា​ ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

លោក​ជ្រូក​សម្តែង​ទឹក​មុខ​អាណិតអាសួរ​​ហើយ​តប​ថា​ ៖ «​ខ្ញុំ​សោក​ស្តាយ​ណាស់​ដែល​ឮ​​រឿង​នេះ ប៉ុន្តែ​ខ្ញុំ​មិន​អាច​ជួយ​អ្វី​បាន​ក្រៅ​ពី​បន់​ស្រន់​នោះ​ទេ សូម​ឱ្យ​លោក​មាន​សេចក្តី​សុខ ។»

កូន​កណ្តុរ​ក៏​ងាក​ទៅ​កាន់​មេគោ​ហើយ​និយាយ​ថា ៖ «មាន​អង្គប់​នៅ​ក្នុង​ផ្ទះ ! មាន​អង្គប់​នៅ​ក្នុង​ផ្ទះ !»

មេគោ​ក៏​និយាយ​ថា ៖ «ណែ លោក​កណ្តុរ ខ្ញុំ​អាណិត​លោក​ណាស់ តែ​វាឥត​មានអ្វី​ប៉ះពាល់​ដល់​ខ្ញុំទេ !»

កូន​កណ្តុរ​ត្រឡប់​​ចូល​ទៅ​ក្នុង​ផ្ទះ​វិញ​ដោយ​អស់សង្ឈឹម​ ទៅ​តតាំង​ជា​មួយ​អង្គប់​នោះ​តែ​ម្នាក់​ឯង ។

ដល់​ពេល​យប់​ជ្រៅ មាន​សម្លេង​មួយ​ឮ​ទ្រហឹង​ពេញ​ផ្ទះ សម្លេង​សត្វ​ជាប់​អង្គប់ ។ ប្រពន្ធ​របស់​កសិករ​ក៏ស្ទុះទៅ​មើល តែ​គួរ​ឱ្យ​អនិច្ចារ​ព្រោះ​អង្គប់​នោះ​គៀប​ជាប់​កន្ទុយ​ពស់​ពិស​ដ៏​សាហាវ​មួយ ពស់​នៅ​ក៏​ហក់មក​ខាំ​នាង ។ កសិករ​ជា​ប្តី​ក៏​នាំ​ប្រពន្ធ​របស់​ខ្លួន​ទៅ​មន្ទីរ​ពេទ្យ នាង​មក​ផ្ទះ​វិញ​ដោយ​ខ្លួន​គ្រុន​ញាក់​ញ័រ ។

ដោយ​ជឿ​ថា​ស៊ុប​មាន់​អាច​ព្យាបាល​ជម្ងឺ​គ្រុន​ញាក់ញ័រ​បាន​ កសិករ​ក៏​សម្លាប់​មេមាន់​​យក​មក​ធ្វើ​ជា​ស៊ុប​ប៉ូវ​ដល់​ប្រពន្ធ​របស់​ខ្លួន ។

ទោះ​ជា​យ៉ាង​ណា​អាការៈ​របស់​នាង​មិន​បាន​ធូរ​ស្រាល​ឡើយ អ្នក​ជិតខាង​ និង បងប្អូនក៏​នាំ​គ្នា​មក​មើល​ថែ​ទាំ​នាង​ពេញ​ផ្ទះ ។ ដោយ​មាន​គ្នា​ច្រើន​ពេក កសិករ​ក៏​សម្លាប់​លោក​ជ្រូក​​យក​សាច់​សម្រាប់​បរិភោគ​ជា​មួយ​អ្នក​ជិត​ខាង​ និង បង​ប្អូន​របស់​គាត់​ដែល​មក ។

អាការៈ​នាង​មិន​បាន​ធូរ​ស្រាល​នោះទេ វា​ការ​តែ​ធ្ងន់​ធ្ងរ​ទៅៗ រហូ​ត​ដល់​នាង​ស្លាប់ ។ មនុស្ស​ជា​ច្រើន​បាន​មក​ចូល​រួម​បុណ្យ​សព​របស់​នាង កសិករ​ក៏​សម្លាប់​មេ​គោ​ដើម្បី​ធ្វើ​ជា​ម្ហូប​បុណ្យ​ទៅ ។

កូន​កណ្តុរ​តាម​ដាន​គ្រប់​សកម្មភាព​ពី​រន្ធ​របស់​វា​ប្រកប​ដោយ​សេចក្ដី​ទុក្ខ​សង្រេង​យ៉ាង​ធ្ងន់​ធ្អរ ។

ដូច្នេះ​ ចូរ​ចាំ​ថា នៅពេល​ក្រោយ​ប្រសិន​បើ​អ្នក​ឮ​ឬ​ឃើញ​ថា​នរណា​ម្នាក់​កំពុង​តែ​ប្រឈម​មុខ​នឹងបញ្ហា កុំ​គិត​ថា​វា​មិនទាក់ទង​និង​អ្នក​ឱ្យសោះ ចូរចាំ ! ប្រសិន​បើ​នរណា​ម្នាក់​ក្នុង​ចំណោម​យើង​អាច​រង​គ្រោះ យើង​ទាំង​អស់​គ្នា​ក៏​នឹង​រង​គ្រោះ​ដែរ ។

ពួក​យើង​ទាំង​អស់​គ្នា​សុទ្ធ​តែ​ជាប់​ពាក់ព័ន្ធ​នឹង​ដំណើរ​មួយ​ដែល​ហៅ​ថា​ ជីវិត ។ យើង​ត្រូវ​តែ​សម្លឹង​ទៅ​រក​គ្នា​ទៅ​វិញ​ទៅ​មក​ ហើយ​ព្យាយាម​លើក​ទឹក​ចិត្ត​គ្នា​ទៅវិញ​ទៅ​មក​ផង​ដែរ ។

សូម​ចែក​រំលែក​រឿង​នេះ​ទៅ​កាន់​នរណា​​ដែល​ធ្លាប់​បាន​ជួយ​អ្នក ហើយ​ប្រាប់ឱ្យ​គេ​ដឹង​ថា​គេ​សំខាន់​យ៉ាង​ណា ។ ចូរ​ចង​ចាំ … យើង​​ម្នាក់​ៗ​ ជា​សសៃ​ស្នូល​នៃ​ព្រំ​ជីវិត​នៃមនុស្ស​ម្នាក់​ទៀត ជីវិត​របស់​មនុស្ស​គឺ​ត្រូវ​បាន​ត្បាញ​បញ្ចូល​គ្នា​ដោយ​មាន​មូលហេតុ​ច្បាស់​លាស់ ។

បកប្រែ​ពី​អត្ថបទ​ជា​ភាសា​អង់គ្លេស​ពី CAMBOSASTRA


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: