Posted by: beanyim | February 11, 2011

តើ US ជា​នរ​ណា? នៅ​ខាង​ណា?

វិចារណកថា

តាម​ការ​សិក្សា​រៀន​សូត្រ ខ្ញុំ​បាន​អាន​សៀវ​ភៅ​ជា​ច្រើន​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ខ្មែរ ដែល​លង់​លិច​តែ​នឹង​សង្រ្គាម មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រង​ទុក្ខ វេទនា​ខ្លោច​ផ្សា និរាស​ព្រាត់​ប្រាស់ ទឹក​ភ្នែក​ហូរ​ក្លាយ​ជា​ស្ទឹង បណ្ដុំ​ជា​សមុទ្រ​ឈាម ។ ជា​មួយ​គ្នា​នេះ​ដែរ សង្រ្គាម​បាន​កន្លង​ផុត​ទៅ មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង ឥឡូវ​ចូល​រឿង​ថ្មីមួយ​ទៀត ដែល​កម្ពុជា​ត្រូវឆ្លងកាត់ ។ ភាពប្រទូស្តសារ៉ាយគ្នារបស់ជនជាតិថៃ បែកចែកជាក្រុមក្រហម និងក្រុមលឿង បង្កើតភាពវឹកវរ បែរជាហូរចាក់បញ្ច្រាស់ទិសដៅមកព្រំដែន ដែលមានប្រាសាទព្រះវិហារ ដែលគេទទួលដឹងលឺទូរទាំងពិភពលោក ថា តុលាការក្រុងឡាអេ បានកាត់ក្ដីដោយយុត្តិធ៌មមកឲ្យកម្ពុជា ។ ថៃបានដឹងខ្លួនឯងហើយ តែជៀសវាងសង្គ្រាមបែងចែកក្រុមផ្ទៃក្នុង ដែលកាន់តែរីកដុះដាល ឲ្យក្លាយទៅជាជាតិនិយម ចងកំហឹងមកខ្មែរថាជាអ្នកបង្កសង្គ្រាមយកទឹកដីគេទៅវិញ ។ ការផ្លោង កាំភ្លើងធំដាក់គ្នា ពីថ្ងៃទី ៤ដល់ថ្ងៃទី៦ ខែកុម្ភៈនេះ វាគឺជាការរើដំបៅ មួយដុំ ដែល គ្រូពេទ្យបានព្យាបាលរួចហើយ តែខ្ញុំមិនយល់ពីកងទ័ព អាមេរិក ដែលសហការបើក ធ្វើសមយុទ្ធយោធា ពស់វែកមាស ជាមួយចោរចិត្តតិរិត្ថេយ ដែលកំពុងប្រើកំលាំង ពាលបៀតបៀនអ្នកដទៃនោះទៅវិញ ។ សមយុទ្ធយោធា វាបានបង្កប់រួចទៅហើយថាៈ អាមេរិកមិនបានឈរជើងនៅកណ្កាល នឹងរកហេតុផលសម្រាប់សន្តិសុខ មនុស្ស នៅលើពិភពលោកនោះទេ តែអាមេរិកគិតពីផលប្រយោជន៍ទាំងទទឹងទិស ។ ដំបូង​ឡើយ​ខ្ញុំ​គិត​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ស្អប់​អាមេរិច​ច្រើន​ម្លេះ? ជា​ពិសេស​ពួក ក្រុម​ភេវរ​ករ​? បើ​អាមេរិច​ជា​មនុស្ស​សប្បុរស ចេះ​គិត​គូរ​ពី​សិទ្ធិ​មនុស្ស? ជា​ពិ​សេស ប្រវត្តិ​សាស្ត្រ​ខ្មែរ ខ្ញុំ​តែង​តែ​គិត​ថាៈ មក​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្មែរ មិន​ព្រម​ដើរ​តាម​មាគ៌ា អាមេរិក​បាន​ជា​ខ្មែរ​ចេះ​តែ​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។ ក្នុង​ទឹក​ដី​ខ្មែរ​មិន​មាន​ផល​ប្រយោជន៍​អ្វី​ច្រើន សំរាប់​ឲ្យ​អាមេរិក​រាប់អាន​នោះ​ទេ ។ ខ្មែរ​ត្រូវ​តែ​ងាក​ទៅ​រក​ប្លុក​កុម្មុយ​នីស្ត ដើម្បី​ភាព​រស់​រាន្ត ទោះ​បី​ជា​យើង មិន​បាន​ប្រសើរ តែ​ប្លុក​នេះ​ធ្វើ​ឲ្យ​យើង​រស់ និង​នៅ​បន្ត​ទំនាក់​ទំនង​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​ជា​មិ​ន​ចង់ ។ សម​យុទ្ធ​យោធា​អាមេរិក-ថៃ មាន​ន័យ​ស្មើ​បញ្ចេញ​សាច់​ដុំ​លើ​សៃ​វៀន ចំ​ចរន្ត​ពេល​ឈ្លាន​ពាន​របស់​ថៃ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ជន​ជាតិ​នេះ​បន្ត​ភាព​កាង​របស់​ខ្លួន ដែល​មនុស្ស​ទូទៅ​ស្អប់​ខ្ពើម ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: