Posted by: beanyim | January 25, 2011

ឡើង​​ឋាន​​សួគ៌​​ជួប​មេឃ ជួប​ផ្កាយ រហូត​គាំង​បេះដូង

ក្នុង​ថ្ងៃ​ទី ២៤-២៥ ខែ​មករា ឆ្នាំ​២០១១​ នេះ​មានពីរ​ករណី​ហើយ ដែល​បុរស សៅ​គ្រី បាន​គាំង​បេះដូង​ស្លាប់ ចាក​បង្គង បន្ទាប់​ត្រេក​ត្រអាល នឹង​កាមរាគ ។ មនុស្ស​លោក​ពិត​ជា​យ៉ាប់​មែន គ្មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់​សោះ ពឺត​តែ​ពី​ប្រឹង​សង្វាត ទោះ​បី​ជា​ដឹង​ខ្លួន​ថា ឈឺ​មិន​ស្រួល​ខ្លួន អស់​កម្លាំង ក៏​នៅ​តែ​ត្រដរ​ខំប្រឹង​ រហូត​ក្សិណ​ក្ស័យ​ជីវ៉ា​បាន ។ ជា​ពិសេស​ខាង​ភាគី​បុរស​ច្រើន​ជួប​បញ្ហា​នេះ ។ យើង​មាន​ដឹង​ទេ​ថាៈ បេះ​ដូង​យើង​ប្រៀប​បាន​នឹង​ម៉ាស៊ីន ភ្លើង ដែល​បញ្ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង គឺ​ឈាម រត់​ទៅ​ចិញ្ចឹម​រាង្គ​កាយ? ម៉ាស៊ីន​កំពុង​រអាក់​រអួល មិន​គិត​រៀប​ចំ​សម្រួល បែ​ជា​មួល ហ្គែរ ឡើង​កប់ រោទិ៍​សំលេង​ខ្លាំង​ឡើង​ៗ ​រហូត​ស្ងាត់​ជ្រាប😦 ។
យោង​​​តាម​​កោះ​​សន្តិភាព មាន​​បុរស​​ជា​​តន្រីករ​​ម្នាក់​​បាន​​ស្លាប់ បន្ទាប់​ពី​គាត់​បាន​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​គាត់​រួច ។ បើ​តាម​សេច​ក្ដី​រាយ​ការណ៍ គាត់​អត់​ងងុយ​ច្រើន​យប់​មក​ហើយ ព្រោះ​គាត់​ដើរ​លេង​ភ្លេង​តាម​រោងការ ជា​បន្ត​បន្ទាប់ ។ តែ​ជា​ចុង​ក្រោយ​ក្រុម​តន្ត្រី​របស់​គាត់​បាន​ទៅ​លេង​ក្នុង​ភូមិ ប្រពន្ធ​ចុង​គាត់ ។ ចប់​ការងារ​នៅ​វេលា​យប់​ដ៏​អស់​កម្លាំង នឹង​ឈឺ​ក្បាល​ផ្ដា​សាយ​ទៀត តែ​បែ​ជា​ឆ្លៀ​តដាក់​មួយ ចាំអង្កាល់😦 ។ ចំណែក​ករណី​មួយ​ទៀត​នៅ​បាត់​ដំបង បុរស​អាយុ ៤៧ ឆ្នាំ លើស​ឈាម​ផង មាន​ជំងឺ​បេះ​ដូង​ផង តែ​ដើម្បី​អូន! អូន​ស្អាត! អូន​នៅ​ក្នេង សាច់​ស​ខ្ចី​ញេញ ឃើញ​ហើយ​ត្រូវ​តែ​ស្រក់​ទឹក​មាត់ ដូច​ឃើញ​សាច់​គោ​អាំង ធុំ​ក្លិន​ផ្សែង​ហុយ​ៗ ទ្រាំ​មិន​បាន​ទេ!!!! ដេក​ស្អាត😀 នៅ​ផ្ទះ​សំណាក់​​ពន្លឺពេជ្រ បន្ទប់​លេខ ១០៧០ ។ តួ​ខាង​ស្រី​រត់​ចោល​ម៉ូតូ​ឆាលី ទុក​ជា​សាក្សី ខ្មះ​គេ​ម៉ា​នគរ​លោក​អើយ ។

កាសែតកោះសន្តិភាព


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: