Posted by: beanyim | November 25, 2010

ឈ្នះទៀតហើយ បងប្អូនអើយ!!

ជាង​មួយ​ខែ​នេះ បានទទួល មែល ច្រើន​​ណាស់​ពី​ការ​ឈ្នះរង្វាន់ ។ ខ្ញុំ​មិន​ដឹង​ថា អាសយដ្ឋាន​មែល​របស់​ខ្ញុំ​គេ​រក​ឃើញ​តាម​ណា​ទេ? ប៉ុន្តែ​ជាង​មួយ​រយៈ នេះ​មាន​អ្នក​ផ្ញើរ​មែល​មក​ឲ្យ​រង្វាន់​សំណាង​ខ្ញុំ បើ​សរុប​ទៅ មក​ដល់​ថ្ងៃ​នេះ​ប្រហែល​ចំនួន ១០ លាន​ដុល្លា​ហើយ ។ ប្រហែល​ខ្ញុំ​ក្លាយ​ជា​សេដ្ឋី​មិន​ខាន​ទេ? ។ នឹក​ហួស​ចិត្ត​ណាស់ ប៉ុន្តែ​មិន​ហ៊ាន​ឆ្លើយ​តប ព្រោះ​ខ្លាច​ធុញ​នឹង​លុប មែល​ពួក​នេះ​ក្រៃ​ពេក​កន្លង ។​ មួយអាទិត្យខ្ញុំបានលុបមែលដូច្នេះ ជាងមួយរយ​មែល​ហើយ ។​ មិនដឹងថាធ្វើយ៉ាងម៉េច កុំឲ្យពួកនេះផ្ញើរចូលទៀតទេ ព្រោះមិនចង់យករង្វាន់ ខ្លាចមានជ្រុល!!!!។
រូបភាពនេះ គឺជាមែល Attach ជា MS. word មកឲ្យខ្ញុំថាខ្ញុំឈ្នះរង្វាន់ ១ លានដុល្លាអាមេរិច ។ មិនយកទេច្រើនណាស់!!! មិនដឹងទុកកន្លែងណាទេ ផ្ទះខ្ញុំតូចណាស់??


Responses

  1. សូមអរគុណយ៉ាងច្រើន ចំពោះក្រុមហ៊ុន យ៉ាហូ ដែលបង្កើតកម្មវិធីជួយទប់ស្ដាត់ ស្ពែម?

  2. អីក៍ឈ្នះច្រើនម្លេះ ហើយលឿនទៀត!

  3. ខ្ញុំគិតថា វាច្រើនពេកហើយ សំរាប់រង្វាន់នេះ ។ ជាមួយគ្នានេះដែរ ខ្ញុំកំពុងស្វះស្វែងរកជំនួយទប់ស្កាត់ ស្ពែម ទាំងនេះ ។

  4. មកពីដាក់អ៊ីមែលនៅទីសាធារណៈទេដឹង? បានជាទទួលបានរង្វាន់ច្រើនបែបនេះ ខ្ញុំមិនដែលទាំងទទួលបានអីមួយផង ពីឆ្នាំហើយ។

  5. ប្រហែលហើយ ពីមុន ខ្ញុំដាក់មែល ក្នុងប្លុករបស់ខ្ញុំ ។ តែឥឡូវដកចេញហើយ!🙂


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: