Posted by: beanyim | November 23, 2010

សប្បាយក្លាយជាទុក្ខលើស្ពានមរណៈ (កោះពេជ្រ)

មហាសោកនាដកម្មមួយ ដែលធ្វើឲ្យមនុស្សស្លាប់ រាប់រយនាក់ ក្នុងមួយប៉ព្រិចភ្នែក (ទិន្នន័យបណ្ដោះអាសន្នចំនួន 349 នាក់ គិតមកត្រឹមថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១០ ម៉ោង ១០,៤០ នាទី ព្រឹក) តើបណ្ដាលមកពីអ្វីខ្លះ? ។ បុណ្យអុំទូកឆ្នាំនេះ មានប្រជាជនចូលរួមចំនួនប្រមាណជាង ៥លាននាក់ សម្រុកចូលរាជធានីភ្នំពេញ ដែលចំនួនទាំងអស់នេះជិតពាក់កណ្ដាលនៃប្រជាជនខ្មែរសរុបទូរទាំងប្រទេស ។ ការប្រជ្រៀតរុញគ្នា ការឆក់ឱកាសផ្សេងៗ គឺជាមូលហេតុមួយ ដែលតែង តែកើតមានរាល់ឆ្នាំ ពេលពិធីនេះប្រារព្ធម្ដងៗ ប៉ុន្តែឧបត្តវហេតុដូច្នេះកើតឡើងលើទីគោក ។ តែឆ្នាំនេះ ស្ពាន កោះពេជ្រ ទើបនឹងកសាងហើយ នឹងដាក់សម្ពោធក្នុងពេលថ្មីៗនេះ ដែលជាហេតុធ្វើឲ្យប្រជានជននៅជនបទ ចង់ដឹង ចង់ឃើញ នៅទិដ្ឋភាពតំបន់អភិវឌ្ឍន៍ ផ្នែកពាណិជ្ជកម្មនេះ ។ ហ្វូងមនុស្សដ៏ច្រើន បញ្ជ្រៀតគ្នាឡើងស្ពាន បណ្ដាលឲ្យមានការកកស្ទះ តែមិនមែនជាការកកស្ទះបែបធម្មតាទេ គឺណែនជាន់គ្នា ដូចអង្គត់អុសគេតម្រៀបញាត់ចូលឡាន ។ បើតាមការមើលទូរទស្សន៍ កុមារ និងស្រ្តីដែលមានកម្លាំងខ្សោយ តូចទាប បានរងគ្រោះច្រើនជាងគេ ។ អ្នកមានកម្លាំងខ្លាំង ហើយរើខ្លួនរូចឡើងជាន់លើហ្វូងមនុស្សដែលជាប់គាំង គឺជាបន្ទុកបន្ថែម ជាមួយនឹងកង្វះអុកហ្សីហ្សែន នាំឲ្យថប់ដង្ហើមនឹងស្លាប់យ៉ាងអណោចអធម រណូករណែល គួរឲ្យរន្ធត់ស្លុតចិត្តជាពន់ពេក ។ ក្នុងនាមពលរដ្ឋម្នាក់ សូមសម្ដែង នូវទុក្ខដ៏ក្រៀមក្រម និងព្រឺព្រូចចំពោះសោកនាដកម្មនេះ និងសូមថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ដែលបានខិតខំជួយជ្រុំជ្រែង សង្រ្គោះ និងដឹកជញ្ជូន និងធ្វើការផ្សព្វផ្សាយដំណឹងនេះ តាមរយៈទូរទស្សន៍បាយន្ត ដែលបានផ្សាយបន្តផ្ទាល់ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាប ។


Responses

  1. ជំរាបសួរលោក

  2. ខ្ញុំចង់និយាយជាមួយអ្នកដែលកំពុងមើល

  3. […] […]


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: