Posted by: beanyim | November 15, 2010

សាកលវិទ្យាល័យ មួយ​​ដែល​មាន​ប្រជាប្រិយភាព

វិចារណកថា


ខេត្តកំពង់ចាម គឺជាខេត្តមួយ ក្នុងចំណោម​ខេត្ត​មួយ​ចំនួន​នៅ​ក្នុង​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​លេច​ធ្លោ​ផ្នែក សេដ្ឋកិច្ច និង​ការ​អភិវឌ្ឍន៍ ។ ក្នុង​នោះ​ក៏​មាន​គ្រឹះ​ស្ថាន​ឧត្ដម​សិក្សា​ជា​ច្រើន បាន​បង្កើត​ឡើង ដើម្បី​ទទួល​សិស្ស និស្សិត ឲ្យ​ចូល​សិក្សា យក​ចំណេះ​វិជ្ជា​ឯកទេស សំរាប់​ទីផ្សារ​ការងារ ។ ដោយ​ឡែក​យើង​សង្កេត​ឃើញ​ថា៖ សាកល​វិទ្យាល័យ​វេស្ទើន គឺ​ជា សាកល​វិទ្យាល័យ​មួយ​ដែល​មាន​ប្រជា​ប្រិយភាពគួរ​ឲ្យ​សរសើរ និង​មាន​ការ​និយម ចូល​ចិត្ត​ពី​សំណាក់​យុវវ័យ ជា​ពិសេស​សំបូរ​ទៅ​ដោយ កូន​អ្នក​មាន​ជីវ​ភាព​បង្គួរ ដែល​ស្ថិត​នៅ​ក្នុង​ទី​រួម​ខេត្ត​កំពង់​ចាម និង​តាម​បណ្ដា​ស្រុក​មួយ​ចំនួន ។ ខ្ញុំ​សង្កេត​ឃើញ​ថា​៖ របៀប​របប​ស្រូប​សិស្ស​ឲ្យ​ចូល​សិក្សា នៅ​សាកលវិទ្យាល័យ​នេះ ហាក់​មិន​ចំណាយ​ច្រើន​ផ្នែក​ទីផ្សារ ទេ ប៉ុន្តែ​សេវាកម្ម និង​បច្ចេកទេស​ក្នុង​ការ​គ្រប់គ្រង ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​និស្សិត​ជាង ។ តាម​ពិត​ទៅ ទីផ្សារ ក៏​ជា​ផ្នែក​មួយ​ធ្វើ​ឲ្យ​សាលា​រីក​ចំរើន​ដែរ តែ​ទីផ្សារ​ដែល​គេ​និយាយ​ល្អ​ពី​មាត់​មួយ​ទៅ​មាត់​មួយ ធ្វើ​ឲ្យ​សាលា​មួយ នេះ​កា​ន់​តែ​ល្បី និង​រីក​ចំរើន​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ។ ជាក់​ស្ដែង​ពីរ​ឆ្នាំ​កន្លង​មក​នេះ វេស្ទឺន​បាន​បើក​ថា្នក់​សិក្សា ពេល​ថ្ងៃ របស់​ខ្លួន ប្រកប​ដោយ​ជោគជ័យ និង​មាន​សិស្ស​ចូល​រៀន​ច្រើន ។ ជា​ទូរ​ទៅ​ទាំង​គ្រូ​និង​សិស្ស ព្រម​ទាំង​បុគ្គលិក​ផង​ដែរ គឺ​ជា​បុព្វ​ហេតុ ដែល​ធ្វើ​ឲ្យ​សាលា​នេះ​ជោគ​ជ័យ ដែល​មិន​អាច​បដិសេធ​បាន ។ សូម​ជូន​ពរ លោក​នាយក លោក​ស្រី នាយករង ជាពិសេស សាកល​វិទ្យាធិការ នៃ​សាកល​វិទ្យាល័យ វេស្ទើន សូម​ឲ្យ​លោក​ទទួល​បាន​ជោគជ័យ​គ្រប់​ភារកិច្ច ជាពិសេស​ផ្នែក​អប់រំ ដែល​ជា​ផ្នែក​សំខាន់​សំរាប់​ប្រទេស​ជាតិ ។


Responses

  1. ខ្ញុំគិតថា សាលាមួយនេះគ្រាន់បើផស់គេ

  2. Hi
    I think so


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: