Posted by: beanyim | October 13, 2010

អណ្ដូង​មរណៈ

http://www.imisskhmer.comhttp://www.imisskhmer.comhttp://www.imisskhmer.comhttp://www.imisskhmer.comhttp://www.imisskhmer.com

មិនមែនជាការបន្លាចទេ តែវាជារឿងដ៏រន្ធត់មួយដែលបានកើតឡើងនៅភូមិកំណើតរបស់ខ្ញុំ តាំងពីមួយឆ្នាំមុន ។ នៅក្នុងហេតុការនេះ មនុស្សបានស្លាប់បួននាក់ និងសន្លប់ធំ មួយនាក់ ។ តាំងពីព្រេងព្រឹត្ត ប្រជាជនខ្មែរតាមជនបទតែងប្រើប្រាស់ទឹក ដែលបានមកពីការជីកអណ្ដូង ដែលមានទំហំមុខកាត់ ២ម ឬ២.៥ម ហើយជម្រៅទៅតាមសណ្ឋានដី និងទីតាំងភូមិសាស្ត្រ ។ ទឹកដែលដងពីអណ្ដូង ប្រើប្រាស់បានគ្រប់មុខ សំរាប់មនុស្សសត្វក្នុងភូមិ ។ តែជាងកន្លះទសវត្ស កន្លងមកនេះ អណ្ដូងទាំងអស់នៅក្នុងភូមិខ្ញុំ រីងខះ ប្រើប្រាស់លែងកើត គឺបណ្ដាលមកពី ប្រជាពលរដ្ឋ ចាប់ផ្ដើមធ្វើស្រែ ២រដូវ ហើយជីកអណ្ដូងខួងដី បូមទឹកតាមម៉ាស៊ីន ដាក់ស្រូវប្រាំង ។
អណ្ដូងនៅក្នុងភូមិរីងខះ ខ្វះទឹកប្រើប្រាស់ កើតមានវិធីសាស្ត្រថ្មីមួយគ្រប់ផ្ទះ គឺខួងអណ្ដូងដ៏សែនជ្រៅមួយ ដែលមានជម្រៅចាប់ពី ៦០ម ឡើងទៅរហូតដល់ជាង ១០០ម ដើម្បីដាក់ស្នប់ប្រើប្រាស់ ។ ដូច្នេះអណ្ដូងស្នប់នៅភូមិខ្ញុំ បានប្រើប្រាស់ស្ទើរគ្រប់ផ្ទះ នៅក្នុងចន្លោះឆ្នាំ ២០០០ ។ នៅពេលនោះហើយដែលអណ្ដូងជីកត្រូវបានគ្របទុកចោល ឬមិនបានយកចិត្តទុកដាក់ ថែររក្សា (ក្មេងជំនាន់ក្រោយលែងស្គាល់អណ្ដូងនេះហើយ) ។
នៅថ្ងៃមួយមានព្រឹត្តិការមួយដ៏ភ័យខ្លាច ហើយមិនអាចភ្លេចបានសម្រាប់អ្នកភូមិខ្ញុំ ។ អណ្ដូងជីកមួយនៅក្នុងភូមិជិតមុខវត្ត បានឆក់យកជីវិតជាបន្តបន្ទាប់ក្នុងពេលតែមួយថ្ងៃតែមួយ ។ អណ្ដូងនេះជម្រៅប្រហែល ៧ម ប៉ុណ្ណោះ ។ ដំបូងឡើយមានកសិករម្នាក់ទើបឡើងពីស្ទូងស្រូវ ហើយមកងូតទឹកអណ្ដូងស្នប់ក្បែផ្ទះជាប់អណ្ដូងជីក ជាប់រវល់ដុះក្អែល ត្រូវដាក់ផ្តិល (ការដងទឹក) លើគម្របកំណាត់ឈើ ដែលគ្របអណ្ដូងជីក ។ សាប៊ូចូលភ្នែកយកដៃរាវរកផ្តិល រាវប៉ះផ្តិល រអិលចូលអណ្ដូងជីក ធ្លាក់ដល់ដីបាតអណ្ដូង ។ ហើយរាវបែមកប៉ះទឹកលប់មុខបាត់ផ្សាសាប៊ូ ដាក់ខ្សែតោងចុះយកផ្តិលវិញ តែចុះទៅយូរពេកបងបង្កើតដែលអង្គុយក្រោមផ្ទះក្បែរនោះសង្ស័យ ក៏ដើរមកឈរមាត់អណ្ដូងស្រែកសួរ តែមិនលឺឆ្លើយតប (នៅក្នុងខណៈនោះបាតអណ្ដូងងងឹតឈឹងមើលអ្វីមិនយល់) សូម្បីភ្លើងពិលក៏កាត់ពន្លឺចាំងមិនដល់ ។ ដោយអន្ទះសារក៏ប្រញាប់តោងខ្សែរពួចុះទៅរកប្អូន តែស្ងាត់ឈឹងមួយទៀត ។ កើតកោលាហល ក្នុងគ្រួសារនិងអ្នកជិតខាង មិនអស់ចិត្ត ក្មួយបង្កើតដែលមានមាឌធំកម្លាំងមាំមួន ស្ទុះចុះទៅមួយទៀតស្ងាត់ឈឹង ។ ដំណឹងនេះលឺឆាប់រហ័សដល់ ពូបង្កើតដែលនៅមិនឆ្ងាយពីគ្នា មកចុះជួយទៀត ព្រោះកន្លងមកអណ្ដូងនេះធ្លាប់ចុះយករបស់ធ្លាក់ច្រើនសារហើយមិនដែលកើតមានរឿងអ្វី? ស្រាប់តែបាត់ឈឹងម្នាក់ទៀត ។ មនុស្សក្នុងភូមិផ្អើលជួយយកអាសារគ្នា តែលែងមាន នណារ ហ៊ានទៅជួយព្រោះបញ្ចាំងពិលទៅមើលមិនយល់អ្វីទាល់តែសោះ? មិនអស់ចិត្តពូសាង ដែលជាបងប្អូនជីដូនមួយ ដែលមានផ្ទះនៅឆ្ងាយពីគ្នាបន្តិច ឲ្យគេយកខ្សែពួចងចង្កេះឲ្យជាប់ ដើម្បីចុះ ហើយប្រាប់អ្នកខាងលើជាសញ្ញាថាៈ បើសម្រូតខ្ញុំចុះទៅដល់បាតអណ្ដូងហើយ មិនមានកន្រ្តាក់ខ្សែជាសញ្ញាទេ ឆាប់ទាញខ្ញុំយកមកវិញ ។ សម្រូតពូសាង ចុះដល់បាតអណ្ដូងស្ងាត់ជ្រាបទៀត យល់មិនស្រួលអ្នកភូមិនាំគ្នាទាញខ្សែអូសយកមកវិញ ឃើញគាត់សន្លប់បាត់មាត់ឈឹង ដៃជើងទន់ល្វក់ នាំគ្នាគក់ច្របាច់ អាំងភ្លើងប្រហែលមួយម៉ោង ទើបដឹងខ្លួន ។ ពូសាង បានរ៉ាយរ៉ាប់ ប្រាប់ពីអ្វី ដែលគាត់បានចុះទៅដល់៖ ខ្ញុំមានអារម្មណ៍ត្រជាក់ចម្លែក នៅពេលគេសម្រូតខ្ញុំជិតទៅដល់ទរបាតអណ្ដូង ទោះបីខ្ញុំ ខិតខំប្រឹងប្រែងស្ទុះតោងឡើងមក នឹងហាមាត់ស្រែកឲ្យគេទាញមកវិញក៏មិនបាន គឺទន់ដៃទន់ជើងសន្លប់បាត់ឈឹង ។
មានបញ្ហាអ្វីនៅក្នុងអណ្ដូងនេះ? បើពីមុនមកមិនដែលកើតរឿងអ្វីទាល់សោះ នៅពេលដែលមនុស្សចុះទៅស្ដាភក់អណ្ដូងរាប់ម៉ោង?
សពទាំងអស់បានថ្ពក់ខ្សែទាញឡើងយកមកខាងលើ នៅវេលាម៉ោង ៣រសៀល ដោយផ្ទៃមេឃបានរសាត់ភាពអួរអាប់ ដោយដុំខ្មៅពពកខែវស្សា នឹងអាចបញ្ចាំងភ្លើងពិលមើលឃើញបាតអណ្ដូងវិញ ។ សពត្រូវយកមកដាក់តម្កល់តាមផ្ទះធ្វើបុណ្យចាក់មេក្រូលាន់លឺពេញភូមិ ជាមួយនឹងទឹកភ្នែកយំយែកស្ដាយស្រណោះ របស់ក្រុមគ្រួសារនៃសព និងសាច់ញាតិក្នុងភូមិ ។ ពេលយប់ក្នុងភូមិមានភាពស្ងាត់ជ្រងុំរបស់មនុស្ស លឺសូតែសំលេងឆ្កែលូទ្រហឹងឆ្លងឆ្លើយគ្នា ពីដើមភូមិដល់ចុងភូមិ អ្នកភូមិភ័យ ខ្លាចរអារជាង២ខែ ។ (សូមបញ្ជាក់ថា៖អណ្ដូងនេះ ជីកដីកប់ជិតហើយបន្ទាប់ពីបុណ្យ សពរួច)
មានការបកស្រាយវែកញែកជាច្រើន តាមបែបវិទ្យាសាស្ត្រ និង អបីយជំនឿ ។ ខ្ញុំមិនបកស្រាយទេ តែទុកឲ្យ បងប្អូនដែលចូលមកទស្សនាប្លុកនេះជួយឲ្យយោបល់?
អណ្ដូងជីក
អណ្ដូងជីក


Responses

  1. ស្តាប់ទៅ​គួរ​អោយ​រន្ធត់​មែន​បង​! ហេង​ហើយ​ដែល​នៅ​ពីរ​នាក់​ប្អូន​! ហិហិ


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: