Posted by: beanyim | April 30, 2010

ថ្នាក់ដឹកនាំ​កំពូលរបស់ ACC អញ្ជើញ​ចុះបេសកកម្មនៅ CUS កំពង់ចាម

កាលពីថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០១០ វេលាម៉ោង ៨,៤៥ នាទីព្រឹក ឯកឧត្ដម បណ្ឌិតរដ្ឋ តិច សំណាង អគ្គលេខាធិការដ្ឋាន គណៈកម្មាធិការ ទទួល ស្គាល់ គុណភាព អប់រំ នៃកម្ពុជា (ACC) ព្រមទាំង សហការី បានអញ្ជើញចុះ​បេសកកម្ម មកកាន់ សាខា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្ត កំពង់ចាម ។ នៅក្នុង ឱកាសនោះ ក៏មាន វត្តមាន មន្ត្រី ដែល ទទួល បន្ទុក ថ្នាក់ ឆ្នាំសិក្សា មូលដ្ឋាន និង នាយកសាខា ព្រមទាំង សហការី មួយ ចំនួនទៀត ចូលរួម ប្រជុំ ដើម្បីស្ដាប់ និង អនុវត្តន៍តាម ។ ឯកឧត្ដម បានមាន ប្រសាសន៍ថាៈ ផែនការ យុទ្ធសាស្ត្រ របស់ សាកលវិទ្យាល័យ ធ្វើ យ៉ាង ណា ត្រូវ ផ្សព្វផ្សាយ ឲ្យបាន ទូលំ ទូលាយ ដល់អ្នក ពាក់ព័ន្ធ ដូចជាសាស្ត្រាចារ្យ និស្សិត អាណាព្យាបាល និស្សិត និង បុគ្គលិក ដើម្បី ឲ្យពួកគេ បាន យល់ដឹង ពី គោលបំណង​បេសកកម្ម ចក្ខុវិស័យ ដំណើរឆ្ពោះ ទៅមុខ របស់សាលា ។ ម្យ៉ាងទៀត កម្មវិធីសិក្សា មាតិការ ប្លង់មេរៀន (Course outline) ថ្នាក់ ឆ្នាំសិក្សា មូលដ្ឋាន ដែលទើប បានកែប្រែ ក្នុង ពេលថ្មីៗនេះ អភិវឌ្ឍ ដោយ គណៈកម្មការ អភិវឌ្ឍ កម្មវិធី សិក្សា របស់ សាកលវិទ្យាល័យ ត្រូវបញ្រ្ចៀប ដល់និស្សិត ដោយ ថតចំលង ចែកពួកគេ ប្រយោជន៍ដើម្បី​បានដឹងមុនពីអ្វីដែលខ្លួនត្រូវរៀន ក៏ដូច ជាតាម ដាន ការ បង្រៀន របស់ សាស្ត្រាចារ្យ ឲ្យត្រូវ និង ចប់ ពេញលេញ នូវ មុខវិជ្ជា ដែល មានការ យល់ព្រម​ពី ACC ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: