Posted by: beanyim | April 27, 2010

CUS កំពង់ចាម និង ANZ Royal បាន សហការ គ្នាធ្វើ បទបង្ហាញ

កាលពីថ្ងៃសៅរ៍ ទី 24 ខែមេសា ឆ្នាំ ២០១០ សាកលវិទ្យាល័យ  ឯកទេស នៃកម្ពុជា សាខាកំពង់ចាម សហការជាមួយ ធនាគារ ANZ Royal សាខាកំពង់ចាម បានរៀបចំកម្មវិធីធ្វើ បទបង្ហាញមួយ ស្ដីពី ការសន្សំប្រាក់ និង ការរៀបចំគំរោងថវិកា ដែលប្រព្រឹត្តទៅ​នៅវេលា ម៉ោង ៨,៣០ នាទីព្រឹក ។ លោក ម៉ៅ កក ឃីន ប្រធានសាខា​ធនាគារ ANZ Royal សាខាកំពង់ចាម  វាគ្មិននៅក្នុងឱកាសនោះ​បានថ្លែងថា ខាងយើង​យល់ថា និស្សិតថ្មីៗ គាត់មិនទាន់​យល់ពីវិធីសាស្រ្ត​សន្សំប្រាក់ និងការគ្រប់គ្រងសាច់ប្រាក់​ផ្ទាល់ខ្លួន ដែលនាំឲ្យលោក​ចែករំលែក នូវបទ​ពិសោធន៍ ទៅឲ្យ​ពួកគាត់​ជានិស្សិត ។ លោក ឯក ច័ន្ធូ នាយកសាខា CUS កំពង់ចាម​បានឲ្យដឹងថា មូលហេតុដែល​នាំឲ្យមាន​កម្មវិធីនេះឡើង គឺយើងចង់​ឲ្យនិស្សិត​ទាំងអស់ទទួល​បានបទពិសោធន៍​ពីវិស័យធនាគារ ។ ពិសេសឲ្យ​ពូកគេទទួល​បានវិធីសាស្ត្រ​ល្អៗ ដោយផ្ទាល់​ពីមន្ត្រី ធនាគារ​ ។ ព្រមទាំងឲ្យ​និស្សិតមានមូលដ្ឋានគ្រឹះរឹងមាំ ដើម្បីប្រឈម​នឹងការងារ ជាក់ស្ដែងរបស់​ខ្លួននៅចំពោះ​មុខ និងទៅ​អនាគត៕
CUS_KC_ANZ Royal Bank


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: