Posted by: beanyim | February 10, 2010

បទបញ្ហាញ​ស្ដីពី របៀបសរសេរសៀវភៅ​បញ្ចប់ការសិក្សា

null​កាលពីថ្ងៃទី ៦ ខែកុម្ភៈ ឆ្នាំ២០១០ សាកលវិទ្យាល័យ ឯកទេស​នៃកម្ពុជា សាខា​ខេត្តកំពង់ចាម បានរៀបចំ​ធ្វើបទបង្ហាញ​ស្ដីពី របៀប​សរសេរ​សៀវភៅ​បញ្ចប់ការសិក្សា​របស់ ខ្លួន របស់និស្សិត​បរិញ្ញាបត្រ និង អនុបណ្ឌិត ក្រោមអធិបតីភាព ឯកឧត្ដម បណ្ឌិត មាស បូរ៉ា សាកល​វិទ្យាធិការរង នៃសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ក្នុងនោះ​ក៏មានការ​ចូលរួម​ពីសំណាក់​លោក បេក្ខបណ្ឌិត​សាកលវិទ្យាធិការរង សឿ យ៉ាន ផងដែរ ។ នៅក្នុងឱកាសនោះ​មាននិស្សិតចូលរួម ប្រមាណ ២៨០ នាក់ ដែលជានិស្សិត ឆ្នាំទី ៤ នៃថ្នាក់​បរិញ្ញាបត្រ និង ឆ្នាំទី២ នៃនិស្សិត​ថ្នាក់អនុបណ្ឌិត ។ ឯកឧត្ដម​បណ្ឌិត មាស បូរ៉ា បានបញ្ជាក់ថា៖ ការសរសេរ​សៀវភៅ​បានល្អ មិនមែន​ស្ថិតនៅ​លើការបន្ថែម​ពាក្យពិបាក​យល់ (ពាក្យវប្បធ៌ម) ច្រើននោះទេ សំខាន់គឺការ​សរសេរពាក្យ​ងាយយល់ មានខ្លឹម​សារគ្រប់គ្រាន់ ដែលមិនវែង ហើយ​មិនខ្លីពេក ។ ឯកឧត្ដម​បានបន្ថែម​ទៀតថា ក្នុងគោល​បំណង​ពង្រឹងគុណ​ភាពអប់រំ ចាប់ពីឆ្នាំ​២០១០ នេះ​ឡើងទៅ សាកលវិទ្យាល័យ​អនុញ្ញាតិឲ្យ​និស្សិតបរិញ្ញាបត្រ សរសេរសៀវភៅ​ជាក្រុម ត្រឹមពីរនាក់ប៉ុណ្ណោះ ក្នុងមួយក្រុម តែសរសេរ​ជាបុគ្គលម្នាក់ៗ​កាន់ តែប្រសើរ ។

បទបង្ហាញនេះ​បញ្ចប់នៅវេលាម៉ោង ១១និង ៣០ នាទី ពេលព្រឹក​ដដែល ក្រោមបរិយាកាស រីករាយ និងស្និតស្នាល​បំផុត ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: