Posted by: beanyim | January 20, 2010

សមិទ្ធិផល​ថ្មីចុងឆ្នាំ​២០០៩

null
ការប៉ងប្រាថ្នា ជាមួយការ​ខិតខំប្រឹងប្រែង តស៊ូ អត់ធ្មត់ លះបង់ វាជាឱកាស​នៃការជោគជ័យ​ច្រើនបង្គួរ ។​ជាក់ស្ដែង​សមិទ្ធិផល គឺអាគារ​ផ្ទះល្វែង បានលេចឡើងជារូបរាងនេះ គឺកើត​ឡើង​ដូចអ្វីដែល​បានរៀបរាប់ខាងលើ ។ ផ្ទះនេះមានទទឹង ៤.២ ម៉ែត្រ បណ្ដោយ ១៤.៥០ ម៉ែត្រ និងកំពស់ ៥ ម៉ែត្រ ក្នុងនោះ​មានបន្ទប់ដេក២ បន្ទប់ទឹក១ បន្ទប់បាយ១ ។ តែអ្វីដែលគួរឲ្យ​កត់សំគាល់នោះ ខ្ញុំនៅចាំខ្លួន​ឯងបានថាៈ null​បន្ទាប់ពីបញ្ចប់​ការសិក្សាថ្នាក់​បរិញ្ញាបត្រ មុនដំបូង នៅ​រាជធានីភ្នំពេញ ខ្ញុំមានលុយតែ ២០$ (ម្ភៃដុល្លា)គត់ជាប់នឹងខ្លួន ។ ខ្ញុំមិនហ៊ានចាយវាទេ ព្រោះសំរាប់ទុកដោះស្រាយ​បញ្ហា​ធំបន្ទាន់ ដូចជា​ឈឺជាដើម ។ ប្រាក់តិច​ជាមួយការខិតខំ​ប្រឹងប្រែង​ស្វែងរកការងារធ្វើ ខ្ញុំបានជួបអ្នកមេម៉ាយ​ក្ដៅស្រួយអាយុច្រើនបង្គួរម្នាក់ ដែលជា​ថៅកែ​ហាង​លក់ទូរស័ព្ទ ។ ខ្ញុំបានធ្វើការនៅទីនោះ ការងារមមាញឹកព្រោះមានអតិថិជនច្រើន ។ ការងារទទួលខុសត្រូវគឺពាក់ពន្ធ័ និង គណនេយ្យ៖
– Prepared Journal Ledger, Trial Balance and Balance sheet.
– Gross income statement\ Profit and loss
– Receiving and sending Phone, Fax and E-mail.
– Greet client or customers and ask what they need
– Request, selection sheet and Minute sheet of Payment
– Arrange financial clearance of obtaining of outstanding obligations\ disbursement.
– Screening partner’s financial report submitted by Accountant partners.
null​តែអ្វីដែលខ្ញុំ​ធ្វើការមិនបានយូរនោះ គឺខ្ញុំត្រូវមាន​វត្តមាននៅ​ក្នុងហាងនោះ​ទាំងយប់ទាំងថ្ងៃ បាយទឹក ក៏នៅទីនោះដែរ ។ អូយ! យ៉ាប់មែនទែន ។ ឈប់ធ្វើ ។ ដើររកការងារ​ផ្សេង​ធ្វើ​ជាមួយការ​ពឹងពាក់​មិត្រភក្រ មិនយូរប៉ុន្មាន មានការងារ​ផ្សេងមួយ​ទៀតគឺ NGO ម្ដង ។ គិតថា​ការងារមួយនេះ ប្រហែលល្អ ហើយអ្វី​ដែលជំរុញចិត្ត​ខ្ញុំឲ្យធ្វើការ​អង្គភាពនេះ (Enfants ‘d Asie Aspeca) បានយូរនោះ គឺការងារមួយនេះ​ជាប់ពាក់ព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ដែល​តែងតែ​ធ្វើសិក្ខា​សាលា​ញឹកញាប់ ហើយមាន​ចំណេះដឹងថ្មីៗ​ច្រើន ដែលធ្វើឲ្យ​ខ្ញុំចូលចិត្ត ។ តែអ្វីដែល​ខ្ញុំមិន​ចូលចិត្តនោះ គឹភាពមើលស្រាល លើបុគ្គលិកថ្នាក់ក្រោម របស់នាយិកាគ្រប់គ្រងមួយ ។ ខ្ញុំបាន​សម្រេច​ចិត្ត​ដូរការងារ​ទាំងអាល័យ ។ តែមិននឹក​ស្មានថា​ការងារ ដែលខ្ញុំដូរមកនេះ វាចេះ​តែមានការ​អាប់ដេត រីកចំរើន រៀងរាល់ថ្ងៃទៅ ។ ​នៅក្នុងឆន្ទៈ​ដ៏ធំមួយរបស់ខ្ញុំ គឺការបង្កើត​សាលាមួយ ដែលផ្ដោត ទៅ​លើគណនេយ្យ និង បច្ចេកវិទ្យាព័ត៌មាន ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: