Posted by: beanyim | December 2, 2009

ទស្សនៈកិច្ចសិក្សា​របស់និស្សិតCUS នាទឹកដីមាត់សមុទ្រ

សូមចុចទីនេះReport_Kampong_saom​ដើម្បីមើល​របាយការណ៍​ពីទស្សនៈកិច្ច​សិក្សានេះ​(ដោយក្រុមលោក ផុន មករាឌី)
ដើម្បីអបអរសាទរ ឆ្នាំសិក្សាថ្មី ថ្នាក់បរិញ្ញាបត្រ, បរិញ្ញាបត្ររង ជំនាន់៧, ថ្នាក់អនុបណ្ឌិតជំនាន់៤ ក៏ដូចជាបើកទំព័រទឹកចិត្ត ស្រស់ស្រាយផូរផង់ សម្រាប់ឆ្នាំថ្មី ឆ្នាំសកល២០១០ ។ សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា សាខាខេត្ត កំពង់ចាម បានរៀបចំកម្មវិធី ដំណើរទស្សនៈកិច្ចសិក្សា ដ៏មានសារៈសំខាន់ ឆ្ពោះទៅរមណីយដ្ឋានទេសចរណ៍ ឆ្នេរមាត់សមុទ្រ ដ៏សែន ល្បីល្បាញ នាទឹកដីខេត្តព្រះសីហនុ នៃយើង ។

ក្នុងការធ្វើទស្សនៈកិច្ចសិក្សា មានបុគ្គលិក សាស្ត្រាចារ្យ និង និស្សិត សរុបចំនួន ១២០ នាក់ ដែលបាន​ចេញដំណើរនៅវេលាម៉ោង ៤:៣០នាទីព្រឹកថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ២០០៩ និងត្រឡប់វិញនៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០០៩ ។ ក្នុងនោះមានកិច្ចសហការឧបត្ថម្ភរបស់ មជ្ឈមណ្ឌល ភាសាបរទេស ក្រុងកំពង់ចាម “KTC” មជ្ឈមណ្ឌលភាសាអង់គ្លេស ឌឹសហ្វឺស “The FIS” និងមជ្ឈមណ្ឌលបច្ចេកវិទ្យាព័ត៌មានកម្ពុជា “CITC” ។ ធ្វើដំណើរតាមរថយន្តក្រុងធំៗចំនួន ៣គ្រឿង ។ ដោយមានទទួល អាហារសាមគ្គី(គ្រឿងសមុទ្រ)មួយពេលយ៉ាងឆ្ងាញ់ពិសា នាឆ្នេរមាត់សមុទ្រ ដែលប្រកបទៅដោយវាយោត្រជាក់ នាសាយណ្ហសម័យ ថ្ងៃអស្តង្គត ដែលស្គាល់ហើយមិនអាចបំភ្លេចបាន ។


Responses

  1. CUS is still operating! Wha!

    • បាទ CUS នៅតែមានលំនឹងហើយបន្តប្រតិបត្តិការណ៍របស់ខ្លួនដោយនិរន្តរ៍ភាព ព្រោះថាៈ CUS មានម្ចាស់ភាគហ៊ុនតែម្នាក់គត់ ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: