Posted by: beanyim | October 20, 2009

ការពារ គ្រោះ កើត ជំងឺ បេះដូង និង ប្រព័ន្ធ សសៃឈាម

ដោយ អៀង សុខម៉ិញ
អត្ថបទ ចុះផ្សាយកាល ពីថ្ងៃទី 28/09/2009 កែប្រែ លើក ចុងក្រោយ កាលពីថ្ងៃទី 29/09/2009 14:41 ម៉ោងសកល
ជំងឺបេះ ដូង និង សសៃ ឈាម ជាជំងឺដែលគេជួប ប្រទះ ជាញឹកញាប់ និងជាទូទៅតែ មានលក្ខណៈ ធ្ងន់ធ្ងរ ខ្លាំងទៀតផង។ នៅប្រទេស បារាំង ជំងឺនេះ ជាមូលហេតុ ទីមួយនៃ មរណៈភាព។ ជា សំណាង ល្អគេអាច កាត់បន្ថយ គ្រោះថ្នាក់ ដែល បង្ក ឲ្យមាន ជំងឺនេះ បានទោះ ស្ថិតនៅ ក្នុង ដំណាក់ កាល ណា ក៏ដោយ។ តើបុព្វ ហេតុ អ្វីខ្លះ ដែលបង្ក ឲ្យ មានជំងឺនេះ ? តើគេត្រូវ ធ្វើដូច ម្តេចខ្លះទើបអាច កាត់បន្ថយ គ្រោះ ថ្នាក់ បាន ខ្លះ នោះ ?
បទអត្ថា ធិប្បាយ របស់អៀង សុខមិញ
besdong
តើអ្វីទៅជា គ្រោះនៃការកើត ជំងឺបេះដូង និងជំងឺ សសែឈាម ? ជំងឺបេះដូង និងសសៃឈាម គឺសំដៅ លើជំងឺ ទាំងឡាយ ដែល ប៉ះពាល់ ដល់ប្រព័ន្ធ បេះដូង និង ប្រព័ន្ធ​សសៃឈាម​ទាំងមូល​ក្នុងខ្លួន​យើង។ ជំងឺនេះ គឺជាជំងឺ​ដែលធ្វើការ​វិវត្តន៍ដោយសន្សឹមៗ និងដោយ​ស្ងាត់​កំបាំង​បំផុត។
វាជា​ជំងឺដែល​បះពាល់​បន្តិចម្តងៗ​ទៅលើ​សសៃ​ឈាមក្រហម​នៅក្នុងខ្លួន​របស់យើង​។ ​កំណកសារជាតិ​Colestérole បន្តិចៗ​ម្តងនឹង​ធ្វើឲ្យ​សសៃស្ទះ​។ ​សសៃឈាម​គឺបំពង់​បង្ហូរ​មួយ​ដឹក​នាំឈាម​សំរាប់​យកទៅ​ចិញ្ចឹម​សរីរាង្គ​កាយមនុស្ស​។ នៅពេល​ដែល​ឈាម​ហូរ​មិន​ស្រួល​ដោយ​ត្រូវ​កកស្ទះ​ព្រោះប្រការ​ណាមួយ​នោះ នោះនឹងមាន​សរីរាង្គ​ណា​មួយ​ជួប​បញ្ហា​។ ហើយ​កំណក​ស្ទះនេះ​ហើយ​ដែល​ប្រភព​បង្កគ្រោះ​ថ្នាក់​ដ៏ចំបង​មួយ​ដល់​សុខភាព និង​អាច​ឲ្យអ្នក​ជំងឺ​ស្លាប់​ដោយ​ភ្លាម​ៗ​ទៀត​ផង។
មាន​ “កត្តា” ជា​ច្រើន​ដែល​នាំ​ឲ្យ​បេះដូង និងសសៃ​ឈាម​មាន​ជំងឺ ព្រោះ​ដូច​ដែល​នាង​ខ្ញុំ​បាន​ជំរាប​ពីខាង​ដើម​អញ្ចឹងថា បើចរន្ត​ឈាមហូរ​មិនស្រួល ដោយត្រូវ​កកស្ទះនៅត្រង់​ចំណុច​ណា​មួយ នោះ​សរីរៈខ្លះ​នឹងពុំអាច​ធ្វើការវិវឌ្ឍន៍​បានតាម​សម្រួលទេ​។ ក៏ប៉ុន្តែ គ្រោះ​កើតជំងឺ​បេះដូង និង​សសៃ​ឈាម​នេះ វាប្រែប្រួល​ពីមនុស្សម្នាក់​ទៅមនុស្សម្នាក់ ទៅតាម​ស្ថានភាព​ជីវិត​រស់នៅ និងការ​ប្រតិបត្តិ​របស់យើង​។
ក្នុង​ចំណោម​សរីរាង្គកាយ​ទាំងអស់​របស់មនុស្ស​យើង មានសរីរៈ បី ដែលងាយ​នឹងទទួល​ផលបះពាល់​ជាងគេ ៖
១- ខួរក្បាល​។​ ខួរក្បាល​អាចទទួល​ផលបះពាល់​ពីរ​យ៉ាង​។ ដំបូង​គឺជា​ផលបះពាល​ដែលគេ​ទទួលរង​តែមួយរយៈ​ខ្លី។ នោះគឺ​អ្នកជំងឺ​អាចសន្លប់ ឬដួល ឬងងឹត​ភ្នែកមើល​អ្វីមិនឃើញ​មួយរយៈ​។ ​នេះគឺជាសារ​ព្រមាន​មួយ​ដែល​មានរយៈ​ពេល​តែ​ពីរ ឬបីនាទី​ប៉ុណ្ណោះ​។ ប៉ុន្តែ​ផលបះ​ពាល់​ទីពីរ​ដែល​សំខាន់ និង​មានលក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំងនោះ​ជាប់ជា​ប្រចាំអស់​មួយ​ជីវិត គឺអ្នក​ជំងឺអាច​នឹងជួប​គ្រោះដាច់​សសៃឈាម ឬក៏ សសៃឈាម​ត្រូវកកស្ទះ ស្ពៀតទាំងស្រុង ដែលធ្វើឲ្យគាត់ដួល​ស្លាប់មួយ​ចំហៀង​ខ្លួនលែងកំរើកបាន។
២- បេះដូង​។​ ក៏មិនខុស​ពីខួរក្បាល​ដែរ បេះដូងអាចទទួល​ផលបះពាល់ ជាលក្ខណៈ​សន្សឹមៗ ប៉ុន្តែកាន់​តែធ្ងន់ឡើងៗ ជារៀង​រាល់ថ្ងៃ​។ សាច់ដុំបេះ​ដូងនឹងចុះ​ខ្សោយជា​លំដាប់ ដែលធ្វើ ឲ្យអ្នក ជំងឺមាន​អារម្មណ៍ចុក ណែន និងឈឺ ក្នុងទ្រូង។ នេះជាគ្រោះ​ថ្នាក់ដែល វិវត្តទៅមុខបន្តិច​ៗម្តងៗជានិច្ច។ ផលបះពាល់មួយ​ទៀតដែលបេះដូងអាច​ជួបប្រទះជាលក្ខណៈ​បន្ទាន់ ឬភ្លាមមួយ​រំពេចនោះ សាច់ដុំបេះ​ដូងត្រូវស្វិត ស្លោក ឬរលួយ និងជាពិសេសវា​អាចធ្វើឲ្យបេះដូងគាំងលែង​ដំណើរការ ភ្លាមមួយ​រំពេចតែម្តង។
៣- អវៈយវៈជើង​។ នៅពេលដំណើរឈាម​ជួបនឹងភាព​រអាក់រអួល នោះ អាការៈ ឈឺចុកចាប់ ស្ពឹកស្រពន់ ឬរមួលក្រពើ នៅកំភួនជើង អវៈយវៈ​ផ្នែកខាង​ក្រោម (ជើងទាំងពីរ) នឹងលេចឡើងបន្ទាប់​ពីបានឈរ ឬដើរយូរបន្តិច ប៉ុន្តែយូរៗ​ទៅអាការៈនេះ កាន់តែដុនដាបឡើងៗ អ្នក​ជំងឺ​អាច​មាន​អាការៈឈឺកំភួនជើង មិនអាចដើរបានឆ្ងាយសោះឡើយ។ អាការៈបែបនេះជាសញ្ញាប្រាប់ថាអ្នកមានរោគសញ្ញារលាកសសែឈាម នៅជើង។
ភ្នាក់ងារ​បង្កគ្រោះថ្នាក់-សត្រូវនឹងបេះដូង
សូម​ជម្រាបថា ជំងឺបេះដូង និង​សសៃឈាម គឺជាជំងឺដែល​កើតឡើង​ជាញឹកញាប់ និងជាទូទៅមាន​លក្ខណៈធ្ងន់​ធ្ងរផង​។ ហើយដូច​ដែលនាង​ខ្ញុំបាន​រៀបរាប់ពី​ខាងដើមស្រាប់ថា មានកត្តាជា​ច្រើនដែល​ជម្រុញឲ្យ​យើងមាន​ជំងឺបេះដូង និងសសៃឈាមនេះ។ កត្តាគ្រោះ​ថ្នាក់មានច្រើន ដែលត្រូវ​បានគេបែង​ចែកជាពីរប្រភេទ។
ប្រភេទ​ទីមួយ គឺជាកត្តាដែលមិនអាច​ចៀសវាងបាន នោះគឺកត្តាអាយុ និងកត្តាភេទ ព្រមទាំងកត្តាគ្រួសារ។ នៅពេលដែល​មនុស្សម្នាក់ មានវ័យ​កាន់តែជ្រេ គ្រោះកើតជំងឺបេះដូង និងសសៃឈាម​ក៏កាន់តែកើនឡើងដែរ ហើយជាទូទៅធម្មជាតិបានតម្រូវថាមនុស្សប្រុសងាយទទួលគ្រោះថ្នាក់ជាងស្ត្រីច្រើន នៅក្នុងប្រភេទជំងឺនេះ។ បុរសដែលមានអាយុចាប់ពី៤៥ឆ្នាំឡើងទៅ ងាយរងគ្រោះកើតជំងឺបេះដូងណាស់ ចំណែកឯស្ត្រីវិញ ទាល់ដល់អាយុ៥៥ឆ្នាំ ឬទាល់តែ​អស់​រដូវ​ទើប​អត្រាភាគ​រយ​នៃ​គ្រោះ​ថ្នាក់​មាន​កំរិតស្មើបុរស។ ប្រសិន​បើនៅមាន​សមាជិកណា​ម្នាក់​ក្នុងគ្រួសារ​ស្លាប់មុន​អាយុ៦៥ឆ្នាំ ព្រោះតែ​ជំងឺបេះដូង នោះកូនចៅ​ស្រករក្រោយក៏ងាយ​នឹងកើតជំងឺនេះ ជាងគ្រួសារដែល​គ្មានប្រវត្តិពាក់ព័ន្ធ​នឹងជំងឺនេះដែរ។
កត្តាទីពីរ គឺកត្តាដែល​ចៀសវាងបាន។ យើងអាចកើត​ជំងឺបេះដូង ព្រោះតែការប្រព្រឹត្ត​ផ្ទាល់ខ្លួនដូចជា ជក់បារី បរិភោគ​អាហារ​ដែលមាន​សារជាតិ​ខ្លាញ់ ជាតិស្ករ​ច្រើនជ្រុល ទាល់តែមានជំងឺ​ខ្លាញ់ក្នុងឈាម Cholestérole មានជំងឺទឹក​នោមផ្អែម ជំងឺលើស​ឈាម និងធាត់។ នៅពេល​ដែលមនុស្សម្នាក់ៗមិនសូវ​ធ្វើការហាត់​ប្រាណ ធ្វើកីឡា ឬបញ្ចេញ​កម្លាំងកាយ ចូលចិត្តភាព​ស្រណុកស្រួល នោះ​សារជាតិ​ខ្លាញ់មិន​ល្អនឹងងាយ​កើនឡើង​នៅក្នុងឈាម​ណាស់។ មិនធ្វើកីឡា មិនបញ្ចេញ​កម្លាំងពលកម្ម​សោះពេក នឹងជម្រុញ​ឲ្យឆាប់​មាន​ជំងឺ​សម្ពាធឈាម (ជម្រុញឲ្យមានជំងឺលើសឈាម)។ សូមជំរាបថា ការបរិភោគអាហារដែលសម្បូរដោយប្រូតេអ៊ីន និង​ខ្លាញ់​ច្រើន​ជ្រុលជា​ញឹកញាប់​ពេក នោះអត្រាជាតិខ្លាញ់ ប្រូតេអ៊ីន ក៏មានច្រើនក្នុងឈាមដែរ។ ហើយបើឈាមមានអត្រាជាតិខ្លាញ់ ឬប្រូតេអ៊ីនខ្ពស់ពេក បំពង់​សសៃ​ឈាម​ក៏ងាយ​នឹងកកស្ទះដែរ។ ជាពិសេស​វាធ្វើឲ្យអ្នកបរិភោគ​ឡើងទម្ងន់ ដែលជាបុព្វហេតុ​នាំឲ្យបេះដូងត្រូវ​ប្រឹងធ្វើ​ការហួស​ធម្មតា​។ ចំពោះអ្នកដែលទទួលទានបារី និងមានអាយុក្រោម៤៥ ឆ្នាំវិញ គាត់ងាយ​នឹងកើតជំងឺ​ស្លោក​សាច់ដុំបេះដូង​ច្រើន​ជាង​អ្នកមិន​ជក់បារី​ដល់ទៅ​៨ដង។
ចុះតើមាន​មធ្យោបាយអ្វីសំរាប់​ការពារដែរឬទេ ?
ការការពារ​ពិតជាមាន ! ហើយមិនងាយ​ស្រួលទេ ប៉ុន្តែវាមានប្រសិទ្ធិភាពខ្លាំងណាស់ ប្រសិន​បើអស់​លោកអ្នកនាង​អាចព្យាយាម​ធ្វើកា​រការពារ​បាន។តែសូម​ចងចាំថា ការកាត់បន្ថយ​គ្រោះថ្នាក់កើត​ជំងឺបេះដូង និងសសៃឈាម មានលក្ខណៈ​ងាយស្រួល ល្គិកណា​ការការពារ​ផ្តើមធ្វើតាំង​ពីដំបូង។ វិធានការ​ចាំបាច់សំខាន់ៗ​សំរាប់ការពារ​កុំឲ្យមាន​គ្រោះថ្នាក់​ដល់បេះដូង និងសសៃ​ឈាមមាន​បួនប្រការធំៗ ៖
១- ឈប់ជក់បារី
២- ប្រកាន់ខ្ជាប់នូវ​ទម្លាប់ដ៏ប្រពៃៗ​ក្នុងជីវភាពរស់​នៅប្រចាំថ្ងៃ​។ ​ត្រូវតែ​ប្រយុទ្ធប្រឆាំង​នឹងទម្លាប់​អាក្រក់ដែល​ចូលចិត្ត​តែ​ភាព​ស្រណុក ខ្លាចរអា​នឹងការបញ្ចេញ​កំលាំង។ ទាំងនេះ​មិនមានន័យថា​លោក​អ្នកត្រូវ​តែអញ្ជើញ​ទៅ​ធ្វើកីឡា​រាប់ម៉ោង​ក្នុង​មួយថ្ងៃៗ​នោះទេ ដើរ ឬរត់១០នាទី​មួយថ្ងៃ វាប្រសើរណាស់​ទៅហើយ​សំរាប់សុខភាព​។ ចំពោះការបរិភោគ​ទៀត​សោត តោងទទួល​ទានអាហារ​ឲ្យបានគ្រប់មុខ មានបន្លែ ផ្លែឈើ សាច់ ត្រី គ្រាប់ធញ្ញជាតិ​បាយ សណ្តែក ពោត​។ ប្រសិន​បើអាច​ពិសារ​បន្លែបៃតង ឬផ្លែឈើ​បានកាន់តែ​ច្រើន នោះកាន់តែប្រសើរ​។ ​ចំណែកសាច់ ម្ហូបចៀន ឬ ចំណីខ្លាញ់វិញ ជាពិសេស​ជាមួយខ្លាញ់ជ្រូក ខ្លាញ់គោ ឬ បឺរ សុទ្ធសឹង​ជាសត្រូវលេខ​មួយរបស់បេះដូង និងសសៃឈាម​ហើយ ហើយវាងាយ​នឹងធ្វើឲ្យលោកអ្នក​ឆាប់ឡើង​ទម្ងន់​ណាស់​។​ បេះដូង​នឹងត្រូវ​ធ្វើការហួស​ពីកំរិតធម្មតា ប្រសិនបើ​លោកអ្នក​នាងកាន់​តែធាត់។ សុរាក៏យ៉ាងដូច្នេះដែរ បើលោក​អ្នកនាង​ជាអ្នកធ្លាប់​ទទួលទានវា សូមកុំឲ្យ​លើសពីមួយ​កែវក្នុងមួយថ្ងៃ​។
៣- នាងខ្ញុំហាក់​ដូចជាវិលមក​និយាយ​ជាន់គ្នា​ដដែលៗ ម្តងហើយ​ម្តងទៀត ពីបញ្ហា​របបអាហារ​។ ដ្បិតរបប​អាហារត្រឹមត្រូវ អាចជួយ​កាត់បន្ថយ​សារជាតិខ្លាញ់​ក្នុងឈាមបាន​។ ហើយម្យ៉ាង​វិញទៀត ដូចដែល​នាងខ្ញុំ​ជំរាប​ពីខាងដើម​ស្រាប់មក​ហើយថា មានជំងឺ​ខ្លាញ់ក្នុង​ឈាម និង​ជំងឺទឹក​នោមផ្អែម​ជាប់កាយ គឺជាកត្តា​គ្រោះថ្នាក់​មួយដែល​ជំរុញឲ្យ​យើងងាយ​មានជំងឺបេះ​ដូងនិង​សសៃឈាម​។ ដូច្នេះត្រូវ​តែកាត់បន្ថយ​អត្រាជាតិខ្លាញ់​និង​សារជាតិស្ករ​ក្នុងឈាមឲ្យ​មានកំរិតសមរម្យ តាមរយៈ​ការធ្វើរបប​អាហារ ឬតាម​រយៈការ​ទទួលទានថ្នាំ។
៤- ត្រូវតាមដាន និងព្យាបាល​ឲ្យបានត្រឹមត្រូវ​។ ​ប្រសិន​បើអ្នកមាន​ជំងឺលើស​ឈាម លោកអ្នក​គួរតែព្យាបាល​ជំងឺនេះ​កុំឲ្យដាច់ និងមិន​ត្រូវឈប់​ទទួល​ទានថ្នាំ​ដោយ​គ្មាន​វេជ្ជបញ្ជា​ឡើយ៕


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: