Posted by: beanyim | September 10, 2009

នាងមេអណ្តើកនាំ ស្រី ក្មេង ឱ្យ “ លោកសៅគ្រី ”តាម ផ្ទះ សំណាក់

ខ្ញុំបានឆែកឃើញតាមកោះ អូ! យែស មានស្រីកាលីបជិះឡានទំនើបលក់ខ្លួនដែរហ្ន? ដឹងតម្លៃប៉ុន្មានទៅម្ណង??????Smile

កោះសន្តិភាព ៖ ស្ត្រីម្នាក់ដែលត្រូវចោទថា ជាមេអណ្តើក នាំស្រីស្អាតដាក់ឱ្យភ្ញៀវអ្នកមានលុយកាក់ និយមម្ហូបក្រៅផ្ទះ តាមផ្ទះសំណាក់ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និង ការពារអនីតិជនរាជធានីភ្នំពេញ ឃាត់ខ្លួននៅផ្ទះសំណាក់ស្រែលាប ក្នុងខណ្ឌទួលគោក កាលពីរសៀលថ្ងៃទី៧ កញ្ញា ។ ស្ត្រីដែលត្រូវឃាត់ខ្លួននេះឈ្មោះថេត ខេង អាយុ២៨ឆ្នាំ ស្នាក់នៅផ្ទះជួលគ្មានលេខផ្លូវលេខ១៦២៧ សង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក ។
ទាក់ទិននឹងការឃាត់ខ្លួនស្ត្រីខាងលើនេះ ត្រូវបានមន្ត្រីនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការ ពារអនីតិជនរាជធានីភ្នំពេញ ឱ្យដឹងថា យោងតាមការស៊ើបអង្កេតនិងស្រាវជ្រាវ ពីសំណាក់សមត្ថកិច្ចជំនាញ នោះ នៅវេលាម៉ោង៣និង៤៥នាទី រសៀលថ្ងៃទី៧ កញ្ញា ក៏បានទទួលព័ត៌មានថា ស្ត្រីឈ្មោះថេត ខេង បាននាំស្ត្រី២នាក់ យកទៅឱ្យភ្ញៀវនៅផ្ទះសំណាក់ស្រែលាប ។

មន្ត្រីbring09_09នគរបាលនិយាយថា ស្ត្រីដែលទៅបំរើផ្លូវ ភេទជាមួយក្រុមអ្នកមានលុយទាំង២នាក់នោះ ម្នាក់ៗសុទ្ធតែមានរថយន្តធុនទំនើបជិះទៅ ហើយក៏ជាស្ត្រី ទទួលសេវាខ្ពស់ដែរ ។
ក្រោយពេលទទួលបានព័ត៌មាននេះ លោកកែវ ធា ប្រធានការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានដាក់កំលាំងពួនស្ទាក់ ចាំចាប់ស្ត្រីរកស៊ីជួញដូរភេទរូបនេះ និងស្ត្រីដែលទៅបំរើ ភេទ២នាក់ រួមទាំងរថយន្ត២គ្រឿងផង នាំទៅកាន់ការិយាល័យ ដើម្បីធ្វើការសាកសួរ ។ ស្ត្រី២នាក់ដែល អះអាងថា ជាស្ត្រីរកស៊ីលក់ខ្លួនកាលីបខ្ពស់ ត្រូវបានដោះលែងឱ្យទៅផ្ទះវិញ ចំណែកមេអណ្តើកឈ្មោះ ថេត ខេង ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: