Posted by: beanyim | August 27, 2009

ចេក ណាំវ៉ា ធ្លាក់ ត្រយូង ៦ ផ្អើល អ្នក ភូមិ នាំ គ្នា អុច ធូប បែ បន់ សុំ សេចក្ដី សុខ

ខេត្តស្វាយរៀង ៖ ដើមចេកចម្លែក១ដើម ចេញត្រយូងដល់ទៅ៦ ត្រូវបានអ្នកស្រុកនាំគ្នា​ទៅ​អុជធូបសុំ សេចក្តីសុខព្រោះតែភាពចម្លែកនេះ ។ ចេកធ្លាក់ត្រយូង៦នេះជាប្រភេទចេកណាំវ៉ា ។
ទាក់ទិននឹងរឿងហេតុខាងលើ លោកយាយអ៊ិន ភុំ អាយុ៨០ឆ្នាំ ម្ចាស់ដើមចេកចម្លែក នៅភូមិសួនថ្មី សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង បានប្រាប់កោះសន្តិភាពថា កាលពីថ្ងៃសៅរ៍ទី២២ សីហា ២០០៩ វេលា ម៉ោង៧ព្រឹក ខណៈពេលគាត់កំពុងជំរះស្មៅដំណាំគាត់ ឮសម្លេងល្វើយៗថា ជួយខ្ញុំផងខ្ញុំឈរលែងជាប់ ហើយ។ ពេលនោះគាត់បានងើបមើលជុំវិញខ្លួន ដូចជាគ្មានឃើញអ្នកណានៅឈរក្បែរកន្លែងនោះឡើយ គាត់ក៏អង្គុយធ្វើស្មៅបន្ត រហូតដល់ម៉ោង៨ព្រឹក ស្រាប់តែឃើញដើមចេកមួយដើមទ្រេតរកកល់ចង់ដួល ទៅទិសឦសាន ។ ឃើញស្ថានភាពដើមចេកបែបនេះ គាត់បានចូលទៅទ្រ លុះក្រឡេកទៅលើឃើញ ដើមចេកនោះមានចេញត្រយូងរហូតដល់ទៅ៦។ ដោយឃើញភាពចម្លែករបស់ដើមចេកនេះ គាត់ក៏ស្រែក ហៅកូនប្រុសគាត់ឱ្យមកជួយទ្រ បន្ទាប់មកគាត់បានសម្រេចចិត្តគាស់ដើមចេកនេះ មកដាំនៅមុខផ្ទះវិញ ងាយស្រួលឱ្យអ្នកស្រុកអ្នកភូមិបានមើលចេកចម្លែកនេះ ។

Chek

ត្រយូងដែលមានខ្នែងចំនួន៦កំពុងចេញក្តឹបចេក (រូបថត ធឿន)
អ្នកស្រុកពិតជាបានភ្ញាក់ផ្អើលនាំគ្នាមកមើល ហើយបានអុជធូបសុំសេចក្តីស៊ីខដោយគិតថា នេះជាអព្ហូតហេតុ ចម្លែកក្រែងមានបារមីថែរក្សា ទើបមានហេតុភេទចម្លែកបែបនេះ។ មិនតែប៉ុណ្ណោះពួកគេបានមូលមតិគ្នា និមន្តព្រះសង្ឃមកសូត្រមន្តនៅថ្ងៃ៧កើត ត្រូវនឹងថ្ងៃទី២៧ សីហា ខាងមុខនេះដើម្បីសុំសេចក្តីសុខ ។
ដើមចេកមួយដើមនេះមានស្ទងតែមួយចេញពីដើម និងបានបែកស្ទងចេញជា៦ត្រយូង ទំហំប៉ុនកំភួនដៃ តូចជាងគេប៉ុនកដៃ ហើយទំនងជាចេញត្រយូងនេះជាច្រើនថ្ងៃកន្លងមកហើយ ព្រោះស្ទងធំមានចេញក្តឹប មួយស្និតទៀតផង ។
អ្នកស្រុកខ្លះសុំទឹកព្យាបាលជំងឺ អ្នកខ្លះសុំស្រទប ឬស្លឹកចេកចម្លែកនោះយកទៅដាក់រានតូបលក់ដូរ ក្នុង បំណងឱ្យភ្ញៀវចូលទិញ។ អ្នកខ្លះនិយាយថា ដោយមានហេតុភេទចម្លែកដូចនេះហើយ គ្មានអ្នកណាដឹង ទើបជួបភាពរាំងស្ងួតបែបនេះ ហេតុនេះអ្នកស្រុកបាននាំគ្នារៀបចំពិធីបុណ្យនៅថ្ងៃ៧កើត ឆ្លងថ្ងៃ៨កើត ត្រូវ នឹងថ្ងៃទី២៨សីហាខាងមុខ ។


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

Categories

%d bloggers like this: