ចំណេះដឹងទូទៅ

ការអភិវឌ្ឍន៍ខ្លួន (self development) គឺជាប្រធានបទមួយ ដែលកំពុងពេញនិយមតាមសិក្ខាសាលា ឬការបណ្ដុះបណ្ដាលទាំងឡាយ ។ ជាធម្មតាវាគ្មិន ដែល ឡើងបកស្រាយលើវេទិការ គាត់តែងលើកយកអ្វីដែលជាបញ្ហាទិដ្ឋភាពជាក់ស្ដែង (វិទ្យាសាស្ត្រសង្គម) មកបកស្រាយ លាយឡំ ជាមួយ ទ្រឹស្ដី ព្រះ​ពុទ្ធសាសនា ។ ហើយ ម្យ៉ាងវិញ ទៀតវគ្គសិក្សាទាំងនេះក៏មានបើក​បណ្ដុះបណ្ដាល​បង់ប្រាក់ចូលរៀន ដែលមាន​តម្លៃ​ថ្លៃគួរសម ដែលអ្នកខ្លះ​គ្មាន​លទ្ធ​ភាពក្នុងការទទួលយកនូវចំនេះដឹងបន្ថែមទាំងនេះ ។ តែអ្នកអត់លុយទាំងឡាយអើយកុំព្រួយ!!! សព្វថ្ងៃមាន​កន្លែង​ស្រាវជ្រាវ​ច្រើន​ណាស់ មាន​ទាំង​បណ្ណាល័យសាធារណៈ និង ឯកជន ជាពិសេសប្រព័ន្ធ Internet សំរាប់ធ្វើការស្រាវជ្រាវ ។ តែកុំភ្លេច​ចូល​មើល​សៀវភៅ​ពីរ​ក្បាល​នេះផងគឺ៖              សូមទាញយក      ១-គតិលោក    ២-ស្រីហិតោបទេស

និងសៀវភៅ ទាក់​ទង​នឹង​ ព្រះ​ពុទ្ធសាសនា ​ជាច្រើន​ទៀត ដែលភាគ ច្រើននិយាយ ពី ការ ទូន្មាន និង ការអភិវឌ្ឍន៍ ខ្លួន ដែល វាគ្មិន ទាំងនោះ គាត់ក៏ចេះ ពី​ច្បាប់ ទាំងនេះដែរ ។

Responses

  1. សួស្ដី‌! សំលាញ់ សុខសប្បាយទេ? You are now very high improve…!

  2. ជំរាបសូរលោកគ្រូ
    សូមពន្យល់អំពីភាពខុសគ្នារវាង Warranty And Insurrent

    • Warranty គឺជាសន្លឹកសន្យាមួយដែលធ្វើឲ្យអ្នកទិញស្ងប់ចិត្ត និងមានទំនុកចិត្តទៅលើរបស់ដែលខ្លួនទិញ មានន័យថាៈ បើអ្នកទិញយកមកប្រើការមិនកើត វាខូចមុនកាលកំណត់ អ្នកលក់ធានាជួលជុល ឬដូរគ្រឿងបន្លាស់ ឬ ដូរថ្មីជូន ឬក៏សងជាប្រាក់ តាមល័ក្ខខណ្ឌណាមួយ ដែលព្រមព្រៀងគ្នា ។
      Insurance គឹជាសេវាធានារ៉ាប់រង(ទៅលើហេតុការផ្សេងៗ) ដែលជាទូទៅអ្នកចង់បានសេវានេះ ត្រូវបង់ប្រាក់មុន (បង់ប្រចាំខែ ឬឆ្នាំ) ហើយយើងចង់ឲ្យគេធានាទៅលើអ្វី? បើមានហេតុការអ្វីមួយកើតឡើងនៅពេល​ខាងមុខដែលប្រឈមនឹងការដោះស្រាយ? អញ្ចឹងមានន័យថាៈ ធានារ៉ាប់រ៉ង គឹជាសេវាមួយដែលជួយយើងនៅពេលខាងមុខ (អនាគត) ។ ឧទា. តារាបាល់ទាត់មួយរួប ថ្ងៃនេះគាត់ទាត់បាល់បានធម្មតា ប៉ុន្តែជើងរបស់គាត់ ប្រឈមនឹងគ្រោះថ្នាក់ ដែលមើលមិនឃើញនៅពេលខាងមុខ ដូច្នេះគាត់ត្រូវមានសេវាធានារ៉ាប់រងទៅលើជើងរបស់គាត់ ។

  3. ជំរាបសួរលោកគ្រូ! ខ្ញុំជានិស្សិតឆ្នាំទី១ ជំនាន់ទី៧ នៃ CUS កំពង់ចាម។ ខ្ញុំចង់សួរលោកគ្រូថា លោកគ្រូអាចប្រាប់បានទេថា តើថ្ងៃណាដែល CUS ប្រារព្ឋពិធីជប់លៀង និងទស្សនកិច្ចសិក្សាទៀត? អរគុណលោកគ្រូសំរាប់ការឆ្លើយតប។

    • ថ្ងៃជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ CUS តែងតែធ្វើឡើងរៀងរាល់ឆ្នាំ រាល់ខែមេសា នៅឆ្នាំនេះប្រារព្ធនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១០ ។ ចំណែកទស្សនៈកិច្ចសិក្សាទៅទីណា ពេលណានោះ​សាកលវិទ្យាល័យនឹងជូនដំណឹងនៅពេលក្រោយ ។ អរគុណ ។

  4. […] ចំណេះដឹងទូទៅ […]

  5. I want to speak with teacher yim
    I want to help

  6. អគុណធារ៉ា


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: