ប្រកាសផ្សេងៗ

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន ប្រធានការិយាល័យសិក្សា និង ស្រាវជ្រាវ និងប្រធានផ្នែកព័ត៌មានវិទ្យា ប្រចាំសាខាCUSកំពង់ចាម(2_Announcement_Head_foundation_Year_Possition)

លិខិតស្នើសុំតែងតាំងតួនាទីភារកិច្ចប្រធានផ្នែកនីមួយៗ(promote_head of foundation_year)

លិខិតស្នើសុំតែងតាំងតួនាទីភារកិច្ចជំនួយការឆ្នាំមូលដ្ឋាន(Promotion staff_Foundation_year)

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសព្រឹទ្ធបុរសរងប្រចាំសាខាCUSកំពង់ចាម(2_Announcement_Dean_Possition)

សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសសាស្ត្រាចារ្យថ្នាក់ឆ្នាំមូលដ្ឋាន ឆ្នាំ២០០៩-២០១០(2_Announcement_lecturer_Possition)

 សេចក្ដីជូនដំណឹង

ស្ដីពី

ការដាក់ពាក្យសុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន

របស់និស្សិតបរិញ្ញាបត្រ ឆ្នាំទី១ ជំនាន់ទី ៦ ឆ្នាំសិក្សា ២០០៨-២០០៩

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានCUS សាខាខេត្តកំពង់ចាម មានកិត្តិយសសូមជំរាបជូនដំណឹង​ដល់​និស្សិត​បរិញ្ញាបត្រដែលបានសិក្សាឆ្នាំទី១ ជំនាន់ទី៦​ ឆ្នាំសិក្សា២០០៨-២០០៩ គ្រប់មហាវិទ្យាល័យ​ទាំង​អស់​អោយបានជ្រាបថាៈ​ ការប្រឡងឆមាសទី២ ដែលកំណត់ដោយការិយាល័យសិក្សា ដើម្បី​វាស់​ស្ទង់​សមត្ថភាពនូវមុខ​វិជ្ជា ដែលនិស្សិត​បាន​សិក្សាកន្លងមក គឺនឹងត្រូវបានប្រឡងនៅថ្ងៃទី ០៥-០៦-០៧-០៨-០៩ ខែសីហា ឆ្នាំ២០០៩ ដូច្នេះ​និស្សិត​បរិញ្ញាបត្រ​ ​ដែល​បានសិក្សាឆ្នាំទី១ ជំនាន់ទី៦ទាំងអស់មក​ដាក់​ពាក្យ​សុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន អោយបានមុនថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០០៩ ជាកំណត់ ។

ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសង្ឃឹមយ៉ាងមុតមាំទៅលើស្មារតីយកចិត្តទុកដាក់​របស់ប្អូនៗនិ​ស្សិត​ ក្នុងការចូល​រួមចំណែកផ្សព្វផ្សាយបន្ត ដើម្បីអោយព័ត៌មាននេះជ្រួតជ្រាបដល់សាមីនិស្សិត​ដែល​ពាក់​ព័ន្ធ នឹងយល់ដឹងកាន់តែ​ច្បាស់ពីផលប្រយោជន៍ពីការចេញវិញ្ញាបនបត្រ ដើម្បីយកទៅប្រើប្រាស់តាម​តម្រូវការ​ដែលអាចប្រើបាន ។

ការយឺតយ៉ាវរបស់និស្សិតក្នុងការមកដាក់ពាក្យសុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន ដេប៉ាតឺម៉ង់នឹង​មិន​ទទួល​ខុសត្រូវចំពោះការចេញវិញ្ញាបនបត្រជូនឡើយ ។

សូមទាក់ទងការិយាល័យព័ត៌មាន ដើម្បីដាក់ពាក្យ និងបង់ប្រាក់ យកវិញ្ញាបនបត្រឆ្នាំសិក្សា​មូលដ្ឋានឲ្យបានតាម​កាលកំណត់ ។

សូមនិស្សិត ចុចទីនេះ (F.Y_Result all subjects for B 6) ដើម្បីមើលពិន្ទុប្រចាំឆមាស និងឆ្នាំ នៃមុខវិជ្ជានីមួយៗ

                កំពង់ចាម ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៩

ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន

 

ខែនេះស៊យមែន

            ពីចុងខែកក្កដា រហូតដល់ចុងខែសីហា ខ្ញុំមានរឿងស៊យពីរ ដែលសុទ្ធតែអស់លុយទាំងអស់ ។ ស៊យទី១ គឺជា រឿង​ធំជាងគេ ព្រោះបាត់ម៉ូតូសិស្ស (សេរី ២០០៩ Dream125) ដែលយកមកផ្ញើនៅកន្លែងធ្វើការខ្ញុំ (CUS-KC)Smile

 ខ្ញុំមិនមែន អ្នកទទួលខុសត្រូវស្អីធំ​ដុំនោះទេ ប៉ុន្តែសព្វថ្ងៃខ្ញុំមានការងារមួយជាប្រធានរដ្ឋបាល (មើលទឹកភ្លើង សន្តិសុខ អនាម័យ ) តែអ្វីដែលសំខាន់គឺខ្ញុំមានភារកិច្ចចេញលុយសងគេ ។ អ្ហី! សត្ច តា ចោរ! លួចមិនព្រមប្រាប់គ្នាមុនសោះ ងាយគ្នាស្រួលរក ជួយចេញលុយសងម្ចាស់ម៉ូតូ ។

            ប៉ុន្តែស៊យទី២របស់ខ្ញុំ មិនដឹងជាស្អីទេ! ជិះម៉ូតូមិនដឹងអារម្មណ៍គិតដល់ណា? គិតរឿងជីវភាពប្រចាំថ្ងៃបន្តិចទៅ, គិតរឿងនយោបាយបន្តិចទៅ, គិតរឿងតែផ្ដេស តាផ្ដាសបន្តិចទៅ? អ្ហឺយ សាំញ៉ាំមែន!!! មិនចេះចប់មិនចេះហើយ​សោះ​គិតនេះគិត! ភ្លេចមើលមុខ បុខគូទអាឆ្លាមមួយសិន ។  ផាំង        ។ សងគេទៀត ។Smile

Responses

  1. តើនិយ័តភាពគឺជាអ្វី?
    តើ accrualគឺជាអ្វី?

    • និយ័តភាព បើប្រែតាមន័យធម្មតាគឺ ភាពត្រឹមត្រូវ ភាពទៀងត្រង់ ។ល។ តែបើក្នុងភាសាគណនេយ្យ ពាក្យនិយតភាព គឺសំដៅទៅលើការកែ​តម្រូវ (Adjustment)ឧទាហរណ៍ថាៈ ១មករា បានទិញសំភារៈផ្គត់ផ្គង់ តម្លៃ១០០០ ដុល្លា ។
      ៣០មករា គេឃើញសម្ភារៈផ្គត់ផ្គង់នៅសល់ ២៥០ ដុល្លា ។ សូមធ្វើ​និយ័តកម្មទៅលើសម្ភារៈផ្គត់ផ្គង់ ។
      បំណកស្រាយ៖
      01/01 Supplies………….1000
      Cash………………………………………..1000
      to record purchasing supplies

      30/01 Supplies expense…..750
      supplies……………………………………..750
      to record supplies expense

      • Accrual: the act of noting financial transactions when they take place, and not when payment is made. a gradual increase by addition, accrual of interest the automatic addition of interest to capital

  2. […] ប្រកាសផ្សេងៗ […]


Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s

%d bloggers like this: