បទបង្ហាញដែលមានរយៈពេលមួយព្រឹក កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១១ រៀបចំឡើងដោយមានការសហការគ្នា រវាងសាកលវិទ្យាល័យឯកទេសកម្ពុជា CUS សាខាកំពង់ចាម និង អង្គការ HEDC អន្តរជាតិ នៅសាលសន្និសីទសាលាគរុកោសល្យ និងវិក្រិតការ ខេត្តកំពង់ចាម។
លោក ឯក ចន្ធូ នាយក CUS សាខាកំពង់ចាមបានលើកឡើងថា គោលបំណងនៃការជួបជុំក្នុសិក្ខាសាលានោះ គឺជួយផ្តល់ការយល់ដឹងជាទូទៅលើជីវិត និង បង្ហាញពីយុទ្ធសាស្ត្រក្នុងការជ្រើសរើសគុណភាព ដើម្បីជីវិតជោគជ័យ ព្រមទាំងកសាងចរិតលក្ខណៈតាមរយៈការសិក្សា។ យើងត្រូវដឹងពីតម្លៃពិតប្រាកដរបស់យើង និង មនុស្សទូទៅ ដើម្បីអភិវឌ្ឍន៍ និង វិនិយោគលើជីវិតរបស់យើងបានល្អ ត្រូវធ្វើអ្វីខ្លះ?។ មនុស្សភាគច្រើនរស់នៅខ្វះកម្លាំងជំរុញនៃជីវិត ដូចជា ក្តីសង្ឃឹម ការជឿជាក់លើខ្លួនឯង និង គោលដៅនៃជីវិត។ កក្តាទាំងនេះ វាអាស្រ័យលើយើងជួបជាមួយអ្នក ដែលមានចំណេះដឹង និង បទពិសោធច្រើន។
ការប្រឈមរបស់និស្សិត និងការរៀបចំខ្លួនដើម្បីជោគជ័យ ត្រូវបានបង្ហាញ ដោយលោកបណ្ឌិត ឃីម សុខហេង ដែលបានចំណាយពេលប្រមាណជាងមួយម៉ោង សម្រាប់ចែករំលែកចំណេះដឹង និងបទពិសោធ ដល់និស្សិត CUS កំពង់ចាមទាំងអស់ ឲ្យយល់អំពីតម្លៃនៃការសិក្សា និងការរៀបចំខ្លួនដើម្បីជោគជ័យ៕

រូបភាពយកពីសារព័ត៌មាន CEN






Usually I don’t read post on blogs, however I wish to say that this write-up very compelled me to check out and do so! Your writing style has been surprised me. Thank you, quite great article. My blog is blog.KHMER79.com.
Keep doing excellence job i strongly support you!
By: Pich Makara on November 16, 2011
at 3:24 pm
Thanks for drop your command here.
By: Yim on November 17, 2011
at 3:32 am