ការងារដែលបានកើតឡើង ក្នុងមួយរយៈនេះមានដូចតទៅ៖
១- ថ្ងៃទី ៣០ ខែមីនា បាននាំសិស្សចំនួន ១០០នាក់ ចុះទស្សនៈកិច្ចសិក្សា នៅសារមន្ទីរ ប្រល័យ ពូជសាសន៍ គុកទួលស្លែង ដើម្បីស្វែងយល់ពីរបបពិឃាត នៅក្នុងគុក ដែលក្រោមការដឹកនាំរបស់ កាំងហ្គិច អៀវ ហៅឌុច ដែលបានសម្លាប់មនុស្សយ៉ាងឃោឃៅ តាមវិធីសាស្ត្រផ្សេងៗ ដែលគួរឲ្យព្រឺព្រួច និងតក់ស្លុត ។ បន្ទាប់មកយើងបានទៅចូលរួម ស្ដាប់សវនាការកាត់ទោសឌុច នៅសាលាក្ដីខ្មែរក្រហម ។ ដែលកម្មវិធីនេះទាំងមូលគ្រប់ការចំណាយដូចជា រថយន្តក្រុងធំៗពីរ អាហារថ្ងៃត្រង់ និងអាហារសម្រន់ពេលល្ងាច គឺជាបន្ទុករបស់សាលាក្ដីខ្មែរក្រហម ។ ខាងខ្ញុំឥតមានចេញអ្វីមួយរៀលទេ ចេញតែទឹកសុទ្ធផឹកខ្លួនឯងប៉ុណ្ណោះ ។
២- ថ្ងៃទី ០២ ខែមេសា រៀបចំទទួលបដិសណ្ឋារកិច្ច ក្រុមអធិការកិច្ចមកពីក្រសួង អប់រំយុវជន និងកីឡា នាយកដ្ឋានឧត្ដមសិក្សា ចុះត្រួតពិនិត្យការងារ និងភាពរីកចំរើន ៦ខែចុងក្រោយ របស់អង្គភាព ។
៣- ថ្ងៃទី ០៣ ខែមេសា រៀបចំសូត្រមន្ត លើករាសីប្រចាំឆ្នាំ លេងល្បែងប្រជាប្រីយមាន ស៊ីគូរ ទៀងលែន បីសន្លឹក…….អូ! មិនមែនទេ បោះឈូង ទាញព្រ័ត្រ លាក់កន្សែង ក៏មិនបានលែងដែរ (រៀបចំកម្មវិធីមិនទាន់) តែបានលែងល្បែងញ៉ាំប៉ិគក់ និងឪឡឹក ផ្លុំបាល់ឆ្លងកាត់សាគរ វាយក្អមយកសំណាង បង្ហាញម៉ូតសំលៀកបំពាក់ ប្រឡងច្រៀង ចែកលិខិតសរសើរសិស្សពូកែប្រចាំឆ្នាំ ញ៉ាំអាហារ និងរាំកំសាន្ត…….. ។ដែលនៅក្នុងនោះមានការឧបត្ថម្ភ ពីសប្បុរសជនជាច្រើន ដែលការឧប្ថម្ភទាំងនេះមួយ ផ្នែកធំគឺចំណាយទៅលើស្រាបៀ (មិនគួរនិយាយតែមិនអាចអត់បានក្នុងរដូវកាលនេះ) ។
សរុបមកក្នុងខែមេសាស្ទើរតែមួយខែនេះ គឺរវល់តែខាងសប្បាយរីករាយប៉ុណ្ណោះ ។ សូមជូនពរជនកម្ពុជាទាំងអស់ និងជនពិភពលោក ជួបតែសុខ សន្តិភាព កុំបីខានឡើយ ។ សូមទោសផងមិនបានរៀបចំរូបថតតាមលំដាប់លំដោយទេ
1

ផ្លែឈើរៀបអបអរសាទរចូលឆ្នាំថ្មី
2

ចែករង្វាន់ជ័យលាភីច្រៀងលេខ ១
3

រាំលេងអបអរសាទរចូលឆ្នាំថ្មី
4

គណៈកម្មការរៀបចំកម្មវិធី ហៅឧបាសិកាមក អង្គុយជិត
5

លើកកែវឡើង ដើម្បីអបអរសាទរចូលឆ្នាំថ្មី
6

ខាងខ្ញុំបានតែទឹកក្រូចទេ
7

ជូនលិខិតសរសើរ
8

ជូនលិខិតសរសើរ
9

ជូនលិខិតសរសើរ





All great.
By: Love Kampuchea on May 29, 2011
at 12:55 pm