
មកដល់ត្រឹមរបត់ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងច្រើនណាស់ ក្នុងការទប់ស្កាត់ភាពអសកម្មផ្សេងៗ ហើយដែលជាទូទៅគេមើលឃើញថាៈ ច្រេះកើតអំពីដែក ។ ជាការពិតណាស់ ដូងមួយធ្លាយមិនមែនល្អទាំងអស់នោះទេ ហើយក្នុងជូរដ្ឋាភិបាល ក៏តែងតែមានមន្ត្រីដូចជាច្រេះដែក ខាំបឺតជញ្ជក់ មិនចេះស្កប់ស្កល់ទាល់តែសោះ ។ បើទោះបីជាមួយរយៈកន្លងមកនេះ គេមានឃើញការបង្ក្រាប អំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងគ្រឿងញៀនជាដើម ។
ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមីនានេះមន្ត្រីជាប់កិច្ចសន្យាថ្នាក់ត្រឹមមន្ទីរ របស់ខេត្ត បានទទួលប្រាក់ឆ្នាំ (ព្រោះមួយឆ្នាំបើកម្ដង) ដែលម្នាក់ៗទឹកមុខសប្បាយរីករាយ ព្រោះកំពុងរង់ចាំ ជិត៣ខែមកហើយ ដោយជារៀងរាល់ឆ្នាំ បើកនៅរាល់ថ្ងៃទី១ ដល់ថ្ងៃទី ១៥ ខែមករា យ៉ាងយូរ ។ ទឹកមុខរីករាយប្រែជាជ្រួញចិញ្ចើម ។ បងស្រីម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថាៈ ការងារមន្ត្រីជាប់កិច្ចសន្យានេះ គឺជាការងារថ្នាក់កម្មករ ដែលបំរើការងារនៅអង្គភាពមណ្ឌលកុមារកំព្រា ។ គាត់បន្តថាៈ កិច្ចសន្យាការងារសរសេរដាក់លក្ខ័ណ្ឌទទួលប្រាក់ក្នុង១ខែ ស្មើរ ១៤០,០០០ ៛ ធ្វើការមួយឆ្នាំទើបបើកម្ដង ។ ដូច្នេះប្រាក់១ឆ្នាំស្មើរ ១,៦៨០,០០០ ៛ តែជាក់ស្ដែង ថ្ងៃនេះ ប្រាក់ខែ (ឆ្នាំ) ទទួលបានត្រឹមតែ ៥០ ម៉ឺនរៀលតែប៉ុណ្ណោះ គឺមិនបានចុង កន្ទុយ នៃប្រាក់គុណឃើញផង ។ ឬមួយគេមានកាស្យូ (Calculator) ពិសេសគុណទៅ ឃើញ លេខអញ្ចឹង
។ បងស្រីបន្តថាៈ ខ្ញុំសួរទៅអ្នកបើកប្រាក់ខែ គេឆ្លើយថា ថ្នាក់លើ ជាអ្នក កាត់? តែនៅពេលដែលមានសំណូរបន្តថា ថ្នាក់លើនោះត្រឹមណា? កាត់ដើម្បី ផលប្រយោជន៍ជាតិ ឬយ៉ាងម៉េច? តែគ្មានចម្លើយទៅវិញ ។
តើនេះជាអំពើពុករលួយឬជាច្បាប់? មន្ត្រីថ្នាក់ក្រោមសឹងរកអង្កច្រកឆ្នាំងគ្មាន តែអស់លោក ពិតជាមិនបានយកចក្ខុ មើលពីទុក្ខលំបាកដ៏សែនខ្លោចផ្សា របស់ពួកគេ ទេឬ? ការសប្បាយចាយប្រាក់ដែលជាញើសឈាមអ្នកដទៃនេះ អស់លោកពិតជាមានសេចក្ដីសុខ តែអស់លោកត្រូវចងចាំថាៈ ច្រេះកើតអំពីដែក នឹងរបូតចាកចេញអំពីដែក នៅពេលដែលត្រូវថ្នាំ ពោលគឺអង្គភាពបង្ក្រាបអំពើពុករលួយ ដែលស្ថិតនៅក្នុងច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ នឹងមិនទុកអស់លោកដែលជាច្រេះ ឲ្យស៊ីដែក ទាល់តែរលាយនោះទេ ។





May I ask how much do you belief in our prime minister.
By: Love Kampuchea on June 13, 2011
at 8:16 pm
តាមពិតទៅយុត្តិធ៌មមានតិចតួចបំផុត ដែលយូរៗទៅមានមួយ បើប្រៀបធៀបនៃអំពើនេះបានកើតឡើងរាប់មិនអស់ ។ ខ្ញុំគិតថាអ្នកដឹកនាំស្រុកខ្មែរយើងមិនទាន់មាននណារម្នាក់លេចធ្លោរ គួរឲ្យទុកចិត្តបាននោះទេ ក្រៅពីសម្ដេចតេជោនោះ ។ គាត់ក៏មានកំហុសច្រើនដែរ តែក្នុងនាមជា អ្នកដឹកនាំត្រូវតែអារកាត់ ។ នៅពេលខាងមុខប្រទេសនឹងល្អប្រសើរ នៅពេលដែលមានអ្នកមានសមត្ថភាពគ្រប់គ្រាន់ ស្របជាមួយពេលវេលា និងស្ថានភាពដែលអាចធ្វើទៅបាន ។
By: Yim on June 15, 2011
at 9:30 am
Thanks so much for your answer. Wish you the best.
By: Love Kampuchea on June 16, 2011
at 5:22 pm