នៅលើលោកយើងនេះ មនុស្សយើងពិតជាមិនទាន់យល់ពីក្ដីស្រឡាញ់ដ៏ធំធេង មួយមិនអាចគណនាបានឡើយ កាលបើពួកគេនៅលីវ មិនទាន់មានបុត្រ។ ក្ដីស្រឡាញ់នេះគឺមានលើមនុស្សគ្រប់រូបចំពោះបុត្រធីតារបស់ខ្លួន ។ អញ្ចឹងហើយទើបយើងអាចរស់រាន មានជីវិត ដែលរស់នៅប្រកបដោយក្ដីសង្ឃឹម និងសុភមង្គល នៅលើលោកនេះ ។ ចាប់តាំង ពីខ្ញុំមានកូនត្រេននេះមក ខ្ញុំមានអារម្មណ៍សប្បាយ មិនដែលចេះអផ្សុកដូចមុនឡើយ ។ ចេញពីធ្វើការដល់ផ្ទះ ឃើញមុខកូនអស់កង្វល់រលីង ។ ខ្ញុំពិតជាប្រាកដក្នុងចិត្តថាៈ នៅពេលដែលញ៉ាំរបស់អ្វីមួយដែលឆ្ងាញ់ចូលក្នុងមាត់ ខ្ញុំនឹកឃើញដល់កូនភ្លាម ទាំង ដែលអារម្មណ៍នេះខ្ញុំមិនដែលកើតមាន ចំពោះឪពុកម្ដាយខ្ញុំពីមុនមក ។ នេះ សរ បញ្ជាក់ឲ្យបានច្បាស់ថា៖ គុណរបស់ ឪពុក ម្ដាយយើង ពិតជាមិនអាចយកអ្វីមកថ្លឹង ឲ្យស្មើ ពុំបានឡើយ ។ ខ្ញុំនៅតែតក្កមាក្នុងចិត្តថា៖ នៅពេលដែលកូនឃ្លាតទៅទីណា ដែលឆ្ងាយ មួយថ្ងៃ ឬពីរថ្ងៃសោះ ហេតុអ្វី ខ្ញុំនឹកគេខ្លាំងម្លេះ? ទន្ទឹមពេលដែលយើង បែក ពីម្ដាយ ឪពុក យូៗទើបបានជួបម្ដង មិនដែលសូវនឹកគាត់សោះ ។ ខ្ញុំហ៊ានលះបង់ ទ្រព្យសម្បត្តិគ្រប់យ៉ាងដើម្បីកូន ទន្ទឹមពេលដែល ជូនប្រាក់កាក់បន្តិចបន្តួចដល់ ឪពុកម្ដាយ? ។ ពិតជាអយុត្តិធ៌មមែន? នៅពេលដែលខ្ញុំពិភាក្សារឿងនេះជាមួយ ប្អូនស្រីខ្ញុំ ។ នាងថា៖ មនុស្សលោកយើងនេះ ដល់ពេលចាស់ទៅ គឺពិតជាធ្វើឲ្យគេ នឿយណាយ មិនចាំបាច់ឃើញមុខក៏បាន

។ ខួបកំណើតកូនស្រីខ្ញុំ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមកដល់ពេលនេះនាងមានអាយុ ២ខួបគត់ គិតមកដល់ម៉ោង ២:៣០ នាទីថ្ងៃត្រង់ ។ នេះគឺជារូបភាពដ៏រីករាយ ដែលខ្ញុំមាននៅក្នុងឆាកជីវិត ជាឪពុករបស់គេ

។
1

ថតលើម៉ូតូមុនពិធីធ្វើខួបកំណើត
2

នំខួបកំណើតកូនខ្ញុំ ហឿន បញ្ញាយុ ១៧-០២-១១
3

កាដូ ចរិយា
4

កាដូ ហេង
5

កាដូ ស្រីកា
<6

កាដូ លីងហ្វុង
7

នៅពីក្រោយ អាពៅ
8

ថត ជាមួយម៉ាលីន
9

កាដូពីប្អូនស្រីរៀននៅវេស្ទើន
10

ពីឆ្វេងទៅស្ដាំ បូរមី បញ្ញាយុ កុលវឌ្ឍនៈ និង ហៃមីន
11

កាដូពីលោកនាយក ឯកច័ន្ធូ និងភរិយា ព្រមទាំងបូរមី
12

ផ្លុំទៀន កាត់នំ
13

ដុតកាំជ្រួជ និងបាញ់ស្ពៃ្រ
14

កាត់នំ
15

អាលីនៈ អ្នកជំនាញខាងកាត់នំ?
16

ជូននំទៅឪពុកម្ដាយខ្ញុំ
17

ជូននំ ធំយ៉ាវ
18

ជូននំ បងណូ
19

ជួបជុំញ៉ាំអាហារ
20

Chher!!! លើកកែវឡើង ដាក់ដាច់ប្រកាច់ស្អាត
20-ស្ទួន

លើកកែវមក ប្អូនស្រីៗ ខ្លាចស្អី! បងស្លូតទេ!!
21

អាខុន និងចរិយា
22

អាណែត នីមល អាម៉ុំ និងអាជា
<23

ភារ៉ាន់ ថា អាចបានពីរ
24

គ្រូថែមទៀត មិនបាច់ខ្វល់ច្រើនអ្អេ!!
25

មិនដឹងរាំ ក្បាច់ស្អីខ្លះទេ ខ្លះលោតទន្រាំដូចគោហិត…?
26

DJ រយ៉េ រយ៉ៃ
27

Cell Card style
28

បងណូ ផឹកបន្តដល់ម៉ោង១២ យប់ត្រឹម
29

ខ្ញុំ ថតជាមួយកូនស្រីសំឡាញ់តែមួយ
30

កាដូ ហែកមើលពេលពិធីចប់
<31

ប៉ា កុំថតខ្ញុំអៀនណាស់
32

ភ្នែកខ្ញុំធំទេ?
33

ស្ងួតកដល់ហើយប៉ាអើយ! យប់ម៉ិញនៅដល់ម៉ោង១១យប់
Advertisement
Like this:
Be the first to like this post.
She is cute.
By: Love Kampuchea on June 13, 2011
at 8:01 pm
Happy birthday to her.
By: Love Kampuchea on June 13, 2011
at 8:01 pm
I have just finished reading your description above the event. So meaningful. Thanks for sharing.
By: Love Kampuchea on June 13, 2011
at 8:05 pm
Thank you so much. I’m so glad for drop your command here.
By: Yim on June 15, 2011
at 8:52 am
You are very welcome. My pleasure. Wish your family peace and happy and full of smile.
By: Love Kampuchea on June 16, 2011
at 5:23 pm