ការអភិវឌ្ឍន៍ខ្លួន (self development) គឺជាប្រធានបទមួយ ដែលកំពុងពេញនិយមតាមសិក្ខាសាលា ឬការបណ្ដុះបណ្ដាលទាំងឡាយ ។ ជាធម្មតាវាគ្មិន ដែល ឡើងបកស្រាយលើវេទិការ គាត់តែងលើកយកអ្វីដែលជាបញ្ហាទិដ្ឋភាពជាក់ស្ដែង (វិទ្យាសាស្ត្រសង្គម) មកបកស្រាយ លាយឡំ ជាមួយ ទ្រឹស្ដី ព្រះពុទ្ធសាសនា ។ ហើយ ម្យ៉ាងវិញ ទៀតវគ្គសិក្សាទាំងនេះក៏មានបើកបណ្ដុះបណ្ដាលបង់ប្រាក់ចូលរៀន ដែលមានតម្លៃថ្លៃគួរសម ដែលអ្នកខ្លះគ្មានលទ្ធភាពក្នុងការទទួលយកនូវចំនេះដឹងបន្ថែមទាំងនេះ ។ តែអ្នកអត់លុយទាំងឡាយអើយកុំព្រួយ!!! សព្វថ្ងៃមានកន្លែងស្រាវជ្រាវច្រើនណាស់ មានទាំងបណ្ណាល័យសាធារណៈ និង ឯកជន ជាពិសេសប្រព័ន្ធ Internet សំរាប់ធ្វើការស្រាវជ្រាវ ។ តែកុំភ្លេចចូលមើលសៀវភៅពីរក្បាលនេះផងគឺ៖ សូមទាញយក ១-គតិលោក ២-ស្រីហិតោបទេស
និងសៀវភៅ ទាក់ទងនឹង ព្រះពុទ្ធសាសនា ជាច្រើនទៀត ដែលភាគ ច្រើននិយាយ ពី ការ ទូន្មាន និង ការអភិវឌ្ឍន៍ ខ្លួន ដែល វាគ្មិន ទាំងនោះ គាត់ក៏ចេះ ពីច្បាប់ ទាំងនេះដែរ ។





សួស្ដី! សំលាញ់ សុខសប្បាយទេ? You are now very high improve…!
By: Chhoeun on January 3, 2010
at 2:42 pm
ជំរាបសូរលោកគ្រូ
សូមពន្យល់អំពីភាពខុសគ្នារវាង Warranty And Insurrent
By: Hang SamKai on March 1, 2010
at 4:01 pm
Warranty គឺជាសន្លឹកសន្យាមួយដែលធ្វើឲ្យអ្នកទិញស្ងប់ចិត្ត និងមានទំនុកចិត្តទៅលើរបស់ដែលខ្លួនទិញ មានន័យថាៈ បើអ្នកទិញយកមកប្រើការមិនកើត វាខូចមុនកាលកំណត់ អ្នកលក់ធានាជួលជុល ឬដូរគ្រឿងបន្លាស់ ឬ ដូរថ្មីជូន ឬក៏សងជាប្រាក់ តាមល័ក្ខខណ្ឌណាមួយ ដែលព្រមព្រៀងគ្នា ។
Insurance គឹជាសេវាធានារ៉ាប់រង(ទៅលើហេតុការផ្សេងៗ) ដែលជាទូទៅអ្នកចង់បានសេវានេះ ត្រូវបង់ប្រាក់មុន (បង់ប្រចាំខែ ឬឆ្នាំ) ហើយយើងចង់ឲ្យគេធានាទៅលើអ្វី? បើមានហេតុការអ្វីមួយកើតឡើងនៅពេលខាងមុខដែលប្រឈមនឹងការដោះស្រាយ? អញ្ចឹងមានន័យថាៈ ធានារ៉ាប់រ៉ង គឹជាសេវាមួយដែលជួយយើងនៅពេលខាងមុខ (អនាគត) ។ ឧទា. តារាបាល់ទាត់មួយរួប ថ្ងៃនេះគាត់ទាត់បាល់បានធម្មតា ប៉ុន្តែជើងរបស់គាត់ ប្រឈមនឹងគ្រោះថ្នាក់ ដែលមើលមិនឃើញនៅពេលខាងមុខ ដូច្នេះគាត់ត្រូវមានសេវាធានារ៉ាប់រងទៅលើជើងរបស់គាត់ ។
By: beanyim on March 12, 2010
at 3:03 am
ជំរាបសួរលោកគ្រូ! ខ្ញុំជានិស្សិតឆ្នាំទី១ ជំនាន់ទី៧ នៃ CUS កំពង់ចាម។ ខ្ញុំចង់សួរលោកគ្រូថា លោកគ្រូអាចប្រាប់បានទេថា តើថ្ងៃណាដែល CUS ប្រារព្ឋពិធីជប់លៀង និងទស្សនកិច្ចសិក្សាទៀត? អរគុណលោកគ្រូសំរាប់ការឆ្លើយតប។
By: ណារ៉ាក់ on March 13, 2010
at 11:27 am
ថ្ងៃជប់លៀងដើម្បីអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ CUS តែងតែធ្វើឡើងរៀងរាល់ឆ្នាំ រាល់ខែមេសា នៅឆ្នាំនេះប្រារព្ធនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០១០ ។ ចំណែកទស្សនៈកិច្ចសិក្សាទៅទីណា ពេលណានោះសាកលវិទ្យាល័យនឹងជូនដំណឹងនៅពេលក្រោយ ។ អរគុណ ។
By: beanyim on March 27, 2010
at 3:21 am
[...] ចំណេះដឹងទូទៅ [...]
By: សមិទ្ធិផលឆ្នាំ២០១០ ដែល Wordpress សង្ខេបឲ្យ « មជ្ឈមណ្ឌលបញ្ញាគណនេយ្យ on January 4, 2011
at 8:20 am
I want to speak with teacher yim
I want to help
By: simtheara on February 8, 2011
at 8:58 am
អគុណធារ៉ា
By: យីម on February 9, 2011
at 1:36 am