សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំមូលដ្ឋាន ប្រធានការិយាល័យសិក្សា និង ស្រាវជ្រាវ និងប្រធានផ្នែកព័ត៌មានវិទ្យា ប្រចាំសាខាCUSកំពង់ចាម(2_Announcement_Head_foundation_Year_Possition)
លិខិតស្នើសុំតែងតាំងតួនាទីភារកិច្ចប្រធានផ្នែកនីមួយៗ(promote_head of foundation_year)
លិខិតស្នើសុំតែងតាំងតួនាទីភារកិច្ចជំនួយការឆ្នាំមូលដ្ឋាន(Promotion staff_Foundation_year)
សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសព្រឹទ្ធបុរសរងប្រចាំសាខាCUSកំពង់ចាម(2_Announcement_Dean_Possition)
សេចក្ដីជូនដំណឹងស្ដីពី ការជ្រើសរើសសាស្ត្រាចារ្យថ្នាក់ឆ្នាំមូលដ្ឋាន ឆ្នាំ២០០៩-២០១០(2_Announcement_lecturer_Possition)
សេចក្ដីជូនដំណឹង
ស្ដីពី
ការដាក់ពាក្យសុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន
របស់និស្សិតបរិញ្ញាបត្រ ឆ្នាំទី១ ជំនាន់ទី ៦ ឆ្នាំសិក្សា ២០០៨-២០០៩
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានCUS សាខាខេត្តកំពង់ចាម មានកិត្តិយសសូមជំរាបជូនដំណឹងដល់និស្សិតបរិញ្ញាបត្រដែលបានសិក្សាឆ្នាំទី១ ជំនាន់ទី៦ ឆ្នាំសិក្សា២០០៨-២០០៩ គ្រប់មហាវិទ្យាល័យទាំងអស់អោយបានជ្រាបថាៈ ការប្រឡងឆមាសទី២ ដែលកំណត់ដោយការិយាល័យសិក្សា ដើម្បីវាស់ស្ទង់សមត្ថភាពនូវមុខវិជ្ជា ដែលនិស្សិតបានសិក្សាកន្លងមក គឺនឹងត្រូវបានប្រឡងនៅថ្ងៃទី ០៥-០៦-០៧-០៨-០៩ ខែសីហា ឆ្នាំ២០០៩ ដូច្នេះនិស្សិតបរិញ្ញាបត្រ ដែលបានសិក្សាឆ្នាំទី១ ជំនាន់ទី៦ទាំងអស់មកដាក់ពាក្យសុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន អោយបានមុនថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ២០០៩ ជាកំណត់ ។
ដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋានសង្ឃឹមយ៉ាងមុតមាំទៅលើស្មារតីយកចិត្តទុកដាក់របស់ប្អូនៗនិស្សិត ក្នុងការចូលរួមចំណែកផ្សព្វផ្សាយបន្ត ដើម្បីអោយព័ត៌មាននេះជ្រួតជ្រាបដល់សាមីនិស្សិតដែលពាក់ព័ន្ធ នឹងយល់ដឹងកាន់តែច្បាស់ពីផលប្រយោជន៍ពីការចេញវិញ្ញាបនបត្រ ដើម្បីយកទៅប្រើប្រាស់តាមតម្រូវការដែលអាចប្រើបាន ។
ការយឺតយ៉ាវរបស់និស្សិតក្នុងការមកដាក់ពាក្យសុំវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋាន ដេប៉ាតឺម៉ង់នឹងមិនទទួលខុសត្រូវចំពោះការចេញវិញ្ញាបនបត្រជូនឡើយ ។
សូមទាក់ទងការិយាល័យព័ត៌មាន ដើម្បីដាក់ពាក្យ និងបង់ប្រាក់ យកវិញ្ញាបនបត្រឆ្នាំសិក្សាមូលដ្ឋានឲ្យបានតាមកាលកំណត់ ។
សូមនិស្សិត ចុចទីនេះ (F.Y_Result all subjects for B 6) ដើម្បីមើលពិន្ទុប្រចាំឆមាស និងឆ្នាំ នៃមុខវិជ្ជានីមួយៗ
កំពង់ចាម ថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០០៩
ប្រធានដេប៉ាតឺម៉ង់ថ្នាក់ឆ្នាំសិក្សាមូលដ្ឋាន
ខែនេះស៊យមែន
ពីចុងខែកក្កដា រហូតដល់ចុងខែសីហា ខ្ញុំមានរឿងស៊យពីរ ដែលសុទ្ធតែអស់លុយទាំងអស់ ។ ស៊យទី១ គឺជា រឿងធំជាងគេ ព្រោះបាត់ម៉ូតូសិស្ស (សេរី ២០០៩ Dream125) ដែលយកមកផ្ញើនៅកន្លែងធ្វើការខ្ញុំ (CUS-KC)
ខ្ញុំមិនមែន អ្នកទទួលខុសត្រូវស្អីធំដុំនោះទេ ប៉ុន្តែសព្វថ្ងៃខ្ញុំមានការងារមួយជាប្រធានរដ្ឋបាល (មើលទឹកភ្លើង សន្តិសុខ អនាម័យ ) តែអ្វីដែលសំខាន់គឺខ្ញុំមានភារកិច្ចចេញលុយសងគេ ។ អ្ហី! សត្ច តា ចោរ! លួចមិនព្រមប្រាប់គ្នាមុនសោះ ងាយគ្នាស្រួលរក ជួយចេញលុយសងម្ចាស់ម៉ូតូ ។
ប៉ុន្តែស៊យទី២របស់ខ្ញុំ មិនដឹងជាស្អីទេ! ជិះម៉ូតូមិនដឹងអារម្មណ៍គិតដល់ណា? គិតរឿងជីវភាពប្រចាំថ្ងៃបន្តិចទៅ, គិតរឿងនយោបាយបន្តិចទៅ, គិតរឿងតែផ្ដេស តាផ្ដាសបន្តិចទៅ? អ្ហឺយ សាំញ៉ាំមែន!!! មិនចេះចប់មិនចេះហើយសោះគិតនេះគិត! ភ្លេចមើលមុខ បុខគូទអាឆ្លាមមួយសិន ។ ផាំង ។ សងគេទៀត ។![]()





តើនិយ័តភាពគឺជាអ្វី?
តើ accrualគឺជាអ្វី?
By: rospheakdey on December 13, 2009
at 2:39 pm
និយ័តភាព បើប្រែតាមន័យធម្មតាគឺ ភាពត្រឹមត្រូវ ភាពទៀងត្រង់ ។ល។ តែបើក្នុងភាសាគណនេយ្យ ពាក្យនិយតភាព គឺសំដៅទៅលើការកែតម្រូវ (Adjustment)ឧទាហរណ៍ថាៈ ១មករា បានទិញសំភារៈផ្គត់ផ្គង់ តម្លៃ១០០០ ដុល្លា ។
៣០មករា គេឃើញសម្ភារៈផ្គត់ផ្គង់នៅសល់ ២៥០ ដុល្លា ។ សូមធ្វើនិយ័តកម្មទៅលើសម្ភារៈផ្គត់ផ្គង់ ។
បំណកស្រាយ៖
01/01 Supplies………….1000
Cash………………………………………..1000
to record purchasing supplies
30/01 Supplies expense…..750
supplies……………………………………..750
to record supplies expense
By: យីម on March 12, 2010
at 2:22 am
Accrual: the act of noting financial transactions when they take place, and not when payment is made. a gradual increase by addition, accrual of interest the automatic addition of interest to capital
By: យីម on April 20, 2010
at 4:33 am
[...] ប្រកាសផ្សេងៗ [...]
By: សមិទ្ធិផលឆ្នាំ២០១០ ដែល Wordpress សង្ខេបឲ្យ « មជ្ឈមណ្ឌលបញ្ញាគណនេយ្យ on January 4, 2011
at 8:20 am