(ដកស្រង់ចេញពី CEN ទាំងស្រុង) និស្សិត​សាកលវិទ្យាល័យ​ឯកទេស នៃ​កម្ពុជា CUS សាខា​ខេត្តកំពង់ចាម ចំនួន ៣០០ នាក់ បានទទួល​ចំណេះដឹង​បន្ថែម ស្តីពី “​ការ​ប្រឈម​របស់​និស្សិត និង ការរៀបចំ​ខ្លួន​ដើម្បី​ជោគជ័យ​” ក្រោម​បទ​បង្ហាញ​របស់លោក​បណ្ឌិត ឃី សុខ​ហេង នាយក​អង្គការ HEDC អន្តរជាតិ​។​

​ ​បទ​បង្ហាញ​ដែលមាន​រយៈពេល​មួយ​ព្រឹក កាលពី​ថ្ងៃទី​១០ ខែកក្កដា ឆ្នាំ​២០១១ រៀបចំឡើង​ដោយមាន​ការសហការ​គ្នា រវាង​សាកលវិទ្យាល័យ​ឯកទេស​កម្ពុជា CUS សាខា​កំពង់ចាម និង អង្គការ HEDC អន្តរជាតិ នៅ​សាលសន្និសីទ​សាលា​គរុកោសល្យ និង​វិ​ក្រិត​ការ ខេត្តកំពង់ចាម​។​

​លោក ឯក ច​ន្ធូ នាយក CUS សាខា​កំពង់ចាម​បាន​លើកឡើងថា គោលបំណង​នៃ​ការជួបជុំ​ក្នុ​សិក្ខាសាលា​នោះ គឺ​ជួយផ្តល់​ការយល់ដឹង​ជាទូទៅ​លើ​ជីវិត និង បង្ហាញ​ពី​យុទ្ធសាស្ត្រ​ក្នុងការ​ជ្រើសរើស​គុណភាព ដើម្បី​ជីវិត​ជោគជ័យ ព្រមទាំង​កសាង​ចរិតលក្ខណៈ​តាមរយៈ​ការសិក្សា​។ យើង​ត្រូវ​ដឹង​ពី​តម្លៃពិត​ប្រាកដ​របស់​យើង និង មនុស្ស​ទូទៅ ដើម្បី​អភិវឌ្ឍន៍ និង វិនិយោគ​លើ​ជីវិត​របស់​យើង​បានល្អ ត្រូវធ្វើ​អ្វីខ្លះ​?​។ មនុស្ស​ភាគច្រើន​រស់នៅ​ខ្វះ​កម្លាំង​ជំរុញ​នៃ​ជីវិត ដូចជា ក្តីសង្ឃឹម ការជឿជាក់​លើ​ខ្លួនឯង និង គោលដៅ​នៃ​ជីវិត​។ កក្តា​ទាំងនេះ វា​អាស្រ័យ​លើ​យើង​ជួប​ជាមួយ​អ្នក ដែលមាន​ចំណេះដឹង និង បទពិសោធ​ច្រើន​។​

​ការ​ប្រឈម​របស់​និស្សិត និង​ការ​រៀបចំខ្លួន​ដើម្បី​ជោគជ័យ ត្រូវបាន​បង្ហាញ ដោយ​លោក​បណ្ឌិត ឃីម សុខ​ហេង ដែល​បាន​ចំណាយពេល​ប្រមាណ​ជាង​មួយ​ម៉ោង សម្រាប់​ចែករំលែក​ចំណេះដឹង និង​បទពិសោធ ដល់​និស្សិត CUS កំពង់ចាម​ទាំងអស់ ឲ្យ​យល់​អំពី​តម្លៃ​នៃ​ការសិក្សា និង​ការ​រៀបចំខ្លួន​ដើម្បី​ជោគជ័យ​៕


រូបភាពយកពីសារព័ត៌មាន CEN


រូបភាពយកពីសារព័ត៌មាន CEN

តាម​ពិត​ទៅ​កំពង់​សោម ជា​ខេត្ត​ទេស​ចរណ៍​មួយ ដែល​ខ្ញុំ​បាន​ទៅ​ញឹក​ញាប់​ជាង​គេ​បំផុត ក្នុង​ចំណោម​ខេត្ត​ទេសចរណ៍​ដទៃ​ទៀត ។ វា​ជា​រឿង​គួរ​ឲ្យ​ធុញ​ទ្រាន់ ក្នុង​ការ​ធ្វើ​ដំណើរ​ដ៏វែង​ឆ្ងាយ (ពីកំពង់ចាម) តែ​ទៅ​លើក​នេះ​គឺ​ដោយ​សារ​កូន​ត្រែន ដើម្បី​​ឲ្យ​​វា​​បាន​​ស្គាល់​​រស់​ជាតិ​​ទឹក​​សមុទ្រ​ម្ដង​ក្នុង​ខណៈ​ដែល​វា​ទើប​តែ​បាន​ឃើញ​ពន្លឺ​ព្រះអាទិត្យ​បាន​ពីរ​ឆ្នាំ​ប៉ុណ្ណោះ ។


បន្ទប់សណ្ឋាគារ ថ្មទិព្វ


ថតជាមួយបុគ្គលិក មុខបន្ទប់សណ្ឋាគារ ថ្មទិព្វ


ឆ្នេរសមុទ្រ

ចូល​មក​ដល់​ខែ​មេសា​រៀង​រាល់​ឆ្នាំ ខ្ញុំ​ត្រូវមានបន្ទុកជាច្រើនបន្ថែមទៀត ដែលពាក់ព័ន្ធ នឹង​ការ​អប​អរ​សាទរ​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​​ខ្មែរ ។
ការងារ​ដែល​បាន​កើត​ឡើង ក្នុងមួយរយៈនេះមានដូចតទៅ៖
១- ថ្ងៃទី ៣០ ខែមីនា បាននាំសិស្សចំនួន ១០០នាក់ ចុះទស្សនៈកិច្ចសិក្សា នៅសារមន្ទីរ ប្រល័យ ពូជសាសន៍ គុកទួលស្លែង ដើម្បីស្វែងយល់ពីរបបពិឃាត នៅក្នុងគុក ដែលក្រោមការដឹកនាំរបស់ កាំងហ្គិច អៀវ ហៅឌុច ដែលបានសម្លាប់មនុស្សយ៉ាងឃោឃៅ តាមវិធីសាស្ត្រផ្សេងៗ ដែលគួរឲ្យព្រឺព្រួច និងតក់ស្លុត ។ បន្ទាប់មកយើងបានទៅចូលរួម ស្ដាប់សវនាការកាត់ទោសឌុច នៅសាលាក្ដីខ្មែរក្រហម ។ ដែលកម្មវិធីនេះទាំងមូលគ្រប់ការចំណាយដូចជា រថយន្តក្រុងធំៗពីរ អាហារ​ថ្ងៃ​ត្រង់ និង​អាហារ​សម្រន់​ពេល​ល្ងាច គឺ​ជា​បន្ទុក​របស់​សាលា​ក្ដី​ខ្មែរ​ក្រហម ។ ខាង​ខ្ញុំឥតមានចេញអ្វីមួយរៀលទេ ចេញតែទឹកសុទ្ធផឹកខ្លួនឯងប៉ុណ្ណោះ ។

២- ថ្ងៃទី ០២ ខែមេសា រៀបចំទទួលបដិសណ្ឋារកិច្ច ក្រុមអធិការកិច្ចមកពីក្រសួង អប់រំយុវជន និងកីឡា នាយកដ្ឋានឧត្ដមសិក្សា ចុះត្រួតពិនិត្យការងារ និងភាពរីកចំរើន ៦ខែចុងក្រោយ របស់អង្គភាព ។

៣- ថ្ងៃទី ០៣ ខែមេសា រៀបចំសូត្រមន្ត លើករាសីប្រចាំឆ្នាំ លេងល្បែងប្រជាប្រីយមាន ស៊ីគូរ ទៀងលែន បីសន្លឹក…….អូ! មិនមែនទេ បោះឈូង ទាញព្រ័ត្រ លាក់កន្សែង ក៏មិនបានលែងដែរ (រៀប​ចំ​កម្ម​វិធី​មិន​ទាន់) តែ​បាន​លែង​ល្បែងញ៉ាំប៉ិគក់ និងឪឡឹក ផ្លុំបាល់ឆ្លងកាត់សាគរ វាយក្អមយកសំណាង បង្ហាញម៉ូតសំលៀកបំពាក់ ប្រឡងច្រៀង ចែកលិខិតសរសើរសិស្សពូកែប្រចាំឆ្នាំ ញ៉ាំអាហារ និងរាំកំសាន្ត…….. ។ដែលនៅក្នុងនោះមាន​ការ​ឧបត្ថម្ភ ពី​សប្បុរស​ជន​ជា​ច្រើន ដែល​ការ​ឧប្ថម្ភ​ទាំង​នេះ​មួយ ផ្នែក​ធំ​គឺ​ចំណាយ​ទៅ​លើ​ស្រាបៀ (មិន​គួរ​និយាយ​តែ​មិន​អាច​អត់​បាន​ក្នុង​រដូវ​កាល​នេះ) ។
សរុបមកក្នុងខែមេសាស្ទើរតែមួយខែនេះ គឺរវល់តែខាងសប្បាយរីករាយប៉ុណ្ណោះ ។ សូមជូនពរជនកម្ពុជាទាំងអស់ និងជនពិភពលោក ជួបតែសុខ សន្តិភាព កុំបីខានឡើយ ។ សូមទោសផងមិនបានរៀបចំរូបថតតាមលំដាប់លំដោយទេ

1

ផ្លែឈើរៀបអបអរសាទរចូលឆ្នាំថ្មី

2

ចែករង្វាន់ជ័យលាភីច្រៀងលេខ ១

3

រាំលេងអបអរសាទរចូលឆ្នាំថ្មី

4

គណៈកម្មការរៀបចំកម្មវិធី ហៅឧបាសិកាមក អង្គុយជិត

5

លើកកែវឡើង ដើម្បីអបអរសាទរចូលឆ្នាំថ្មី
6

ខាងខ្ញុំបានតែទឹកក្រូចទេ
7

ជូនលិខិតសរសើរ
8

ជូនលិខិតសរសើរ
9

ជូនលិខិតសរសើរ

វិចារណកថា

មកដល់ត្រឹមរបត់ឆ្នាំ២០១១ រដ្ឋាភិបាលកម្ពុជា បានប្រឹងប្រែងច្រើនណាស់ ក្នុងការទប់ស្កាត់ភាពអសកម្មផ្សេងៗ ហើយដែលជាទូទៅគេមើលឃើញថាៈ ច្រេះកើតអំពីដែក ។ ជាការពិតណាស់ ដូងមួយធ្លាយមិនមែនល្អទាំងអស់នោះទេ ហើយក្នុងជូរដ្ឋាភិបាល ក៏តែងតែមានមន្ត្រីដូចជាច្រេះដែក ខាំបឺតជញ្ជក់ មិនចេះស្កប់ស្កល់ទាល់តែសោះ ។ បើទោះបីជាមួយរយៈកន្លងមកនេះ គេមានឃើញការបង្ក្រាប អំពើពុករលួយ ការកាប់បំផ្លាញព្រៃឈើ និងគ្រឿងញៀនជាដើម ។
ជាក់ស្ដែងនៅថ្ងៃទី ៧ ខែមីនានេះមន្ត្រីជាប់កិច្ចសន្យាថ្នាក់ត្រឹមមន្ទីរ របស់ខេត្ត បានទទួលប្រាក់ឆ្នាំ (ព្រោះមួយឆ្នាំបើកម្ដង) ដែលម្នាក់ៗទឹកមុខសប្បាយរីករាយ ព្រោះកំពុងរង់ចាំ ជិត៣ខែមកហើយ ដោយជារៀងរាល់ឆ្នាំ បើកនៅរាល់ថ្ងៃទី១ ដល់ថ្ងៃទី ១៥ ខែមករា យ៉ាងយូរ ។ ទឹកមុខរីករាយប្រែជាជ្រួញចិញ្ចើម ។ បងស្រីម្នាក់សូមមិនបញ្ចេញឈ្មោះ បានប្រាប់ថាៈ ការងារមន្ត្រីជាប់កិច្ចសន្យានេះ គឺជាការងារថ្នាក់កម្មករ ដែលបំរើការងារនៅអង្គភាពមណ្ឌលកុមារកំព្រា ។ គាត់បន្តថាៈ កិច្ចសន្យាការងារសរសេរដាក់លក្ខ័ណ្ឌទទួលប្រាក់ក្នុង១ខែ ស្មើរ ១៤០,០០០ ៛ ធ្វើការមួយឆ្នាំទើបបើកម្ដង ។ ដូច្នេះប្រាក់១ឆ្នាំស្មើរ ១,៦៨០,០០០ ៛ តែជាក់ស្ដែង ថ្ងៃនេះ ប្រាក់ខែ (ឆ្នាំ) ទទួលបានត្រឹមតែ ៥០ ម៉ឺនរៀលតែប៉ុណ្ណោះ គឺមិនបានចុង កន្ទុយ នៃប្រាក់គុណឃើញផង ។ ឬមួយគេមានកាស្យូ (Calculator) ពិសេសគុណទៅ ឃើញ លេខអញ្ចឹង :( ។ បងស្រីបន្តថាៈ ខ្ញុំសួរទៅអ្នកបើកប្រាក់ខែ គេឆ្លើយថា ថ្នាក់លើ ជាអ្នក កាត់? តែនៅពេលដែលមានសំណូរបន្តថា ថ្នាក់លើនោះត្រឹមណា? កាត់ដើម្បី ផលប្រយោជន៍ជាតិ ឬយ៉ាងម៉េច? តែគ្មានចម្លើយទៅវិញ ។
តើនេះជាអំពើពុករលួយឬជាច្បាប់? មន្ត្រីថ្នាក់ក្រោមសឹងរកអង្កច្រកឆ្នាំងគ្មាន តែអស់លោក ពិតជាមិនបានយកចក្ខុ មើលពីទុក្ខលំបាកដ៏សែនខ្លោចផ្សា របស់ពួកគេ ទេឬ? ការសប្បាយចាយប្រាក់ដែលជាញើសឈាមអ្នកដទៃនេះ អស់លោកពិតជាមានសេចក្ដីសុខ តែអស់លោកត្រូវចងចាំថាៈ ច្រេះកើតអំពីដែក នឹងរបូតចាកចេញអំពីដែក នៅពេលដែលត្រូវថ្នាំ ពោលគឺអង្គភាពបង្ក្រាបអំពើពុករលួយ ដែលស្ថិតនៅក្នុងច្បាប់ ក្រោមការដឹកនាំរបស់សម្ដេចតេជោ នឹងមិនទុកអស់លោកដែលជាច្រេះ ឲ្យស៊ីដែក ទាល់តែរលាយនោះទេ ។

Posted by: beanyim | February 20, 2011

ខួប​​កំណើត​កូន

នៅលើលោកយើងនេះ មនុស្សយើងពិតជាមិនទាន់យល់ពីក្ដីស្រឡាញ់ដ៏ធំធេង មួយមិនអាចគណនាបានឡើយ កាលបើពួកគេនៅលីវ មិនទាន់មានបុត្រ។ ក្ដីស្រឡាញ់នេះគឺមានលើមនុស្សគ្រប់រូបចំពោះបុត្រធីតារបស់ខ្លួន ។ អញ្ចឹងហើយទើបយើងអាចរស់រាន មានជីវិត ដែលរស់នៅប្រកបដោយក្ដីសង្ឃឹម និងសុភមង្គល នៅលើលោកនេះ ។ ចាប់តាំង ពីខ្ញុំមានកូនត្រេននេះមក ខ្ញុំមានអារម្មណ៍សប្បាយ មិនដែលចេះអផ្សុកដូចមុនឡើយ ។ ចេញពីធ្វើការដល់ផ្ទះ ឃើញមុខកូនអស់កង្វល់រលីង ។ ខ្ញុំពិតជាប្រាកដក្នុងចិត្តថាៈ នៅពេលដែលញ៉ាំរបស់អ្វីមួយដែលឆ្ងាញ់ចូលក្នុងមាត់ ខ្ញុំនឹកឃើញដល់កូនភ្លាម ទាំង ដែលអារម្មណ៍នេះខ្ញុំមិនដែលកើតមាន ចំពោះឪពុកម្ដាយខ្ញុំពីមុនមក ។ នេះ សរ បញ្ជាក់ឲ្យបានច្បាស់ថា៖ គុណរបស់ ឪពុក ម្ដាយយើង ពិតជាមិនអាចយកអ្វីមកថ្លឹង ឲ្យស្មើ ពុំបានឡើយ ។ ខ្ញុំនៅតែតក្កមាក្នុងចិត្តថា៖ នៅពេលដែលកូនឃ្លាតទៅទីណា ដែលឆ្ងាយ មួយថ្ងៃ ឬពីរថ្ងៃសោះ ហេតុអ្វី ខ្ញុំនឹកគេខ្លាំងម្លេះ? ទន្ទឹមពេលដែលយើង បែក ពីម្ដាយ ឪពុក យូៗទើបបានជួបម្ដង មិនដែលសូវនឹកគាត់សោះ ។ ខ្ញុំហ៊ានលះបង់ ទ្រព្យសម្បត្តិគ្រប់យ៉ាងដើម្បីកូន ទន្ទឹមពេលដែល ជូនប្រាក់កាក់បន្តិចបន្តួចដល់ ឪពុកម្ដាយ? ។ ពិតជាអយុត្តិធ៌មមែន? នៅពេលដែលខ្ញុំពិភាក្សារឿងនេះជាមួយ ប្អូនស្រីខ្ញុំ ។ នាងថា៖ មនុស្សលោកយើងនេះ ដល់ពេលចាស់ទៅ គឺពិតជាធ្វើឲ្យគេ នឿយណាយ មិនចាំបាច់ឃើញមុខក៏បាន :( ។ ខួបកំណើតកូនស្រីខ្ញុំ នៅថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ២០១១ ដែលមកដល់ពេលនេះនាងមានអាយុ ២ខួបគត់ គិតមកដល់ម៉ោង ២:៣០ នាទីថ្ងៃត្រង់ ។ នេះគឺជារូបភាពដ៏រីករាយ ដែលខ្ញុំមាននៅក្នុងឆាកជីវិត ជាឪពុករបស់គេ :D :P

1

ថតលើម៉ូតូមុនពិធីធ្វើខួបកំណើត

2

នំខួបកំណើតកូនខ្ញុំ ហឿន បញ្ញាយុ ១៧-០២-១១

3

កាដូ ចរិយា
4

កាដូ ហេង
5

កាដូ ស្រីកា

<6

កាដូ លីងហ្វុង
7

នៅពីក្រោយ អាពៅ

8

ថត ជាមួយម៉ាលីន

9

កា​ដូ​ពី​ប្អូន​ស្រី​រៀន​នៅ​វេស្ទើន

10

ពីឆ្វេងទៅស្ដាំ បូរមី បញ្ញាយុ កុលវឌ្ឍនៈ និង ហៃមីន

11

កាដូពីលោកនាយក ឯកច័ន្ធូ និងភរិយា ព្រមទាំងបូរមី​

12

ផ្លុំទៀន កាត់នំ

13

ដុតកាំជ្រួជ និងបាញ់ស្ពៃ្រ

14

កាត់នំ

15

អាលីនៈ អ្នកជំនាញខាងកាត់នំ?

16

ជូននំទៅឪពុកម្ដាយខ្ញុំ

17

ជូននំ ធំយ៉ាវ

18

ជូននំ បងណូ

19

ជួបជុំញ៉ាំអាហារ

20

Chher!!! លើកកែវឡើង ដាក់ដាច់ប្រកាច់ស្អាត

20-ស្ទួន

លើកកែវមក ប្អូនស្រីៗ ខ្លាចស្អី! បងស្លូតទេ!! :P

21

អាខុន និងចរិយា

22

អាណែត នីមល អាម៉ុំ និងអាជា

<23

ភារ៉ាន់ ថា អាចបានពីរ :mrgreen: :lol:

24

គ្រូថែមទៀត មិនបាច់ខ្វល់ច្រើនអ្អេ!!

25

មិនដឹងរាំ ក្បាច់ស្អីខ្លះទេ ខ្លះលោតទន្រាំដូចគោហិត…? :D

26

DJ រយ៉េ រយ៉ៃ

27

Cell Card style

28

បងណូ ផឹកបន្តដល់ម៉ោង១២ យប់ត្រឹម
29

ខ្ញុំ ថតជាមួយកូនស្រីសំឡាញ់តែមួយ :P

30

កាដូ ហែកមើលពេលពិធីចប់

<31

ប៉ា កុំថតខ្ញុំអៀនណាស់

32

ភ្នែកខ្ញុំធំទេ?

33

ស្ងួតកដល់ហើយប៉ាអើយ! យប់ម៉ិញនៅដល់ម៉ោង១១យប់

Posted by: beanyim | February 16, 2011

សេចក្ដីថ្លែងអំណរគុណ

វិចារណកថា

ក្នុងនាមនាយកសាខា សាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តកំពង់ចាម

សូមថ្លែងអំណរគុណ ជាអនេកកប្បការ ជូនចំពោះលោក លោកស្រី ដែលជា បុគ្គលិក សាស្ត្រាចារ្យ និស្សិតទាំងអស់ដែលបានចូលរួមវិភាគទាន ដ៏ថ្លៃថ្លា ក្នុងគោលបំណងបុព្វហេតុជាតិមាតុភូមិ ។ ប្រាក់វិភាគទានដែលមានចំនួនសរុប ១,៧១៨,៧០០៛ នឹងក្លាយទៅជាស្បៀងចាំបាច់បន្ថែម សម្រាប់កងទ័ពនៅសមរភូមិជួរមុខ ដែលបង្ហាញ ពីទឹកចិត្តសាមគ្គីដ៏ខ្លាំងក្លា របស់យើងទាំងអស់គ្នាដែលជាសរសរទ្រូង នៃប្រទេសជាតិ ។
ការសាមគ្គីនេះ វាតែងស្ថិតនៅក្នុងដួងព្រលឹងយើងទាំងអស់គ្នាជាខ្មែរ ហើយវានឹងនាំមកនូវសន្តិភាព និង ការអភិវឌ្ឍន៍ ជានិរន្តតទៅ ។
សូមជូនពរលោក លោកស្រី ដែលបានចូលរួមវិភាគទានទាំងអស់ ឲ្យជួបតែ សេចក្ដី សុខ សុភមង្គល មាសប្រាក់ហូរចូល សម្បូរសប្បាយ និងប្រកបទៅដោយពុទ្ធពរ ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

វិចារណកថា

តាម​ការ​សិក្សា​រៀន​សូត្រ ខ្ញុំ​បាន​អាន​សៀវ​ភៅ​ជា​ច្រើន​ទាក់​ទង​នឹង​ប្រវត្តិ​សាស្ត្រ​ខ្មែរ ដែល​លង់​លិច​តែ​នឹង​សង្រ្គាម មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាជន​ខ្មែរ​រង​ទុក្ខ វេទនា​ខ្លោច​ផ្សា និរាស​ព្រាត់​ប្រាស់ ទឹក​ភ្នែក​ហូរ​ក្លាយ​ជា​ស្ទឹង បណ្ដុំ​ជា​សមុទ្រ​ឈាម ។ ជា​មួយ​គ្នា​នេះ​ដែរ សង្រ្គាម​បាន​កន្លង​ផុត​ទៅ មិន​ទាន់​បាន​ប៉ុន្មាន​ឆ្នាំ​ផង ឥឡូវ​ចូល​រឿង​ថ្មីមួយ​ទៀត ដែល​កម្ពុជា​ត្រូវឆ្លងកាត់ ។ ភាពប្រទូស្តសារ៉ាយគ្នារបស់ជនជាតិថៃ បែកចែកជាក្រុមក្រហម និងក្រុមលឿង បង្កើតភាពវឹកវរ បែរជាហូរចាក់បញ្ច្រាស់ទិសដៅមកព្រំដែន ដែលមានប្រាសាទព្រះវិហារ ដែលគេទទួលដឹងលឺទូរទាំងពិភពលោក ថា តុលាការក្រុងឡាអេ បានកាត់ក្ដីដោយយុត្តិធ៌មមកឲ្យកម្ពុជា ។ ថៃបានដឹងខ្លួនឯងហើយ តែជៀសវាងសង្គ្រាមបែងចែកក្រុមផ្ទៃក្នុង ដែលកាន់តែរីកដុះដាល ឲ្យក្លាយទៅជាជាតិនិយម ចងកំហឹងមកខ្មែរថាជាអ្នកបង្កសង្គ្រាមយកទឹកដីគេទៅវិញ ។ ការផ្លោង កាំភ្លើងធំដាក់គ្នា ពីថ្ងៃទី ៤ដល់ថ្ងៃទី៦ ខែកុម្ភៈនេះ វាគឺជាការរើដំបៅ មួយដុំ ដែល គ្រូពេទ្យបានព្យាបាលរួចហើយ តែខ្ញុំមិនយល់ពីកងទ័ព អាមេរិក ដែលសហការបើក ធ្វើសមយុទ្ធយោធា ពស់វែកមាស ជាមួយចោរចិត្តតិរិត្ថេយ ដែលកំពុងប្រើកំលាំង ពាលបៀតបៀនអ្នកដទៃនោះទៅវិញ ។ សមយុទ្ធយោធា វាបានបង្កប់រួចទៅហើយថាៈ អាមេរិកមិនបានឈរជើងនៅកណ្កាល នឹងរកហេតុផលសម្រាប់សន្តិសុខ មនុស្ស នៅលើពិភពលោកនោះទេ តែអាមេរិកគិតពីផលប្រយោជន៍ទាំងទទឹងទិស ។ ដំបូង​ឡើយ​ខ្ញុំ​គិត​ថា៖ ហេតុ​ដូច​ម្ដេច​បាន​ជា​មាន​គេ​ស្អប់​អាមេរិច​ច្រើន​ម្លេះ? ជា​ពិសេស​ពួក ក្រុម​ភេវរ​ករ​? បើ​អាមេរិច​ជា​មនុស្ស​សប្បុរស ចេះ​គិត​គូរ​ពី​សិទ្ធិ​មនុស្ស? ជា​ពិ​សេស ប្រវត្តិ​សាស្ត្រ​ខ្មែរ ខ្ញុំ​តែង​តែ​គិត​ថាៈ មក​ពី​ថ្នាក់​ដឹក​នាំ​របស់​ខ្មែរ មិន​ព្រម​ដើរ​តាម​មាគ៌ា អាមេរិក​បាន​ជា​ខ្មែរ​ចេះ​តែ​ធ្លាក់​ចូល​ភ្លើង​សង្គ្រាម​ម្ដង​ហើយ​ម្ដង​ទៀត មិន​ចេះ​ចប់ មិន​ចេះ​ហើយ ។ ក្នុង​ទឹក​ដី​ខ្មែរ​មិន​មាន​ផល​ប្រយោជន៍​អ្វី​ច្រើន សំរាប់​ឲ្យ​អាមេរិក​រាប់អាន​នោះ​ទេ ។ ខ្មែរ​ត្រូវ​តែ​ងាក​ទៅ​រក​ប្លុក​កុម្មុយ​នីស្ត ដើម្បី​ភាព​រស់​រាន្ត ទោះ​បី​ជា​យើង មិន​បាន​ប្រសើរ តែ​ប្លុក​នេះ​ធ្វើ​ឲ្យ​យើង​រស់ និង​នៅ​បន្ត​ទំនាក់​ទំនង​ដោយ​ស្វ័យ​ប្រវត្តិ ទោះ​ជា​មិ​ន​ចង់ ។ សម​យុទ្ធ​យោធា​អាមេរិក-ថៃ មាន​ន័យ​ស្មើ​បញ្ចេញ​សាច់​ដុំ​លើ​សៃ​វៀន ចំ​ចរន្ត​ពេល​ឈ្លាន​ពាន​របស់​ថៃ នឹង​លើក​ទឹក​ចិត្ត​ឲ្យ​ជន​ជាតិ​នេះ​បន្ត​ភាព​កាង​របស់​ខ្លួន ដែល​មនុស្ស​ទូទៅ​ស្អប់​ខ្ពើម ។
ក្នុង​ថ្ងៃ​ទី ២៤-២៥ ខែ​មករា ឆ្នាំ​២០១១​ នេះ​មានពីរ​ករណី​ហើយ ដែល​បុរស សៅ​គ្រី បាន​គាំង​បេះដូង​ស្លាប់ ចាក​បង្គង បន្ទាប់​ត្រេក​ត្រអាល នឹង​កាមរាគ ។ មនុស្ស​លោក​ពិត​ជា​យ៉ាប់​មែន គ្មាន​កំណត់​ពេល​វេលា​ច្បាស់​លាស់​សោះ ពឺត​តែ​ពី​ប្រឹង​សង្វាត ទោះ​បី​ជា​ដឹង​ខ្លួន​ថា ឈឺ​មិន​ស្រួល​ខ្លួន អស់​កម្លាំង ក៏​នៅ​តែ​ត្រដរ​ខំប្រឹង​ រហូត​ក្សិណ​ក្ស័យ​ជីវ៉ា​បាន ។ ជា​ពិសេស​ខាង​ភាគី​បុរស​ច្រើន​ជួប​បញ្ហា​នេះ ។ យើង​មាន​ដឹង​ទេ​ថាៈ បេះ​ដូង​យើង​ប្រៀប​បាន​នឹង​ម៉ាស៊ីន ភ្លើង ដែល​បញ្ឆេះ​ទាំង​យប់​ទាំង​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ចរន្ត​ភ្លើង គឺ​ឈាម រត់​ទៅ​ចិញ្ចឹម​រាង្គ​កាយ? ម៉ាស៊ីន​កំពុង​រអាក់​រអួល មិន​គិត​រៀប​ចំ​សម្រួល បែ​ជា​មួល ហ្គែរ ឡើង​កប់ រោទិ៍​សំលេង​ខ្លាំង​ឡើង​ៗ ​រហូត​ស្ងាត់​ជ្រាប :(
យោង​​​តាម​​កោះ​​សន្តិភាព មាន​​បុរស​​ជា​​តន្រីករ​​ម្នាក់​​បាន​​ស្លាប់ បន្ទាប់​ពី​គាត់​បាន​រួម​ដំណេក​ជា​មួយ​ប្រពន្ធ​ចុង​គាត់​រួច ។ បើ​តាម​សេច​ក្ដី​រាយ​ការណ៍ គាត់​អត់​ងងុយ​ច្រើន​យប់​មក​ហើយ ព្រោះ​គាត់​ដើរ​លេង​ភ្លេង​តាម​រោងការ ជា​បន្ត​បន្ទាប់ ។ តែ​ជា​ចុង​ក្រោយ​ក្រុម​តន្ត្រី​របស់​គាត់​បាន​ទៅ​លេង​ក្នុង​ភូមិ ប្រពន្ធ​ចុង​គាត់ ។ ចប់​ការងារ​នៅ​វេលា​យប់​ដ៏​អស់​កម្លាំង នឹង​ឈឺ​ក្បាល​ផ្ដា​សាយ​ទៀត តែ​បែ​ជា​ឆ្លៀ​តដាក់​មួយ ចាំអង្កាល់ :( ។ ចំណែក​ករណី​មួយ​ទៀត​នៅ​បាត់​ដំបង បុរស​អាយុ ៤៧ ឆ្នាំ លើស​ឈាម​ផង មាន​ជំងឺ​បេះ​ដូង​ផង តែ​ដើម្បី​អូន! អូន​ស្អាត! អូន​នៅ​ក្នេង សាច់​ស​ខ្ចី​ញេញ ឃើញ​ហើយ​ត្រូវ​តែ​ស្រក់​ទឹក​មាត់ ដូច​ឃើញ​សាច់​គោ​អាំង ធុំ​ក្លិន​ផ្សែង​ហុយ​ៗ ទ្រាំ​មិន​បាន​ទេ!!!! ដេក​ស្អាត :D នៅ​ផ្ទះ​សំណាក់​​ពន្លឺពេជ្រ បន្ទប់​លេខ ១០៧០ ។ តួ​ខាង​ស្រី​រត់​ចោល​ម៉ូតូ​ឆាលី ទុក​ជា​សាក្សី ខ្មះ​គេ​ម៉ា​នគរ​លោក​អើយ ។

កាសែតកោះសន្តិភាព

Posted by: beanyim | January 22, 2011

នាំសិស្សដើរលេង

តាម​ពិត​ទៅ​ការ​ដើរ​លេង​លើក​​នេះ គឺ​តាំង​ពី​ថ្ងៃ​ចូល​ឆ្នាំ​សាកល​ម្លេះ គឺ​កំពង់​សោម តែ​គ្មាន​ពេល​ដើម្បី អាប់ដេត ក៏​ចេះ​តែ​ទុក​ទៅ ។ ថ្ងៃ​ចូល​ឆ្នាំ​សាកល នៅ​កំពង់​សោម​ មនុស្ស​ច្រើន គួរ​ឲ្យ​ធុញ ងាក​ទៅ​ផ្ទះ​សំណាក់ សណ្ឋាគារ​ថ្លៃ​កប់​ពពក ងាក​ទៅ​កន្លែង​អង្គុញ​កំសាន (តូបលេខ៧៩) ជួល​បីតុ ថ្លៃជិត១០០ ដុល្លា ។ តែ​ណ្ហើយ​ចុះ​បំណាច់​នឹង​មក​កំសាន្ត​ហើយ អស់​ប៉ុន្មាន​ក៏អស់​ទៅ :( ឃើញ​សិស្ស​សប្បាយ ខ្ញុំ​រីក​រាយ​តាម​នឹង​ដែរ :) ។ មើល​ចុះ​ពួក​គេ​សប្បាយ​ខ្លាំង​ណាស់ ។ និយាយ​ពី​កន្លែង​ដែល​ទៅ​វិញ​ គឺមាន​តែ​កន្លែង​ទឹក​សមុទ្រ និង​ក្បាល​ឆាយ តែ​ប៉ុណ្ណោះ ប៉ុន្តែ​ញុំា​អាហារ​នៅ​ក្បាល​ឆាយ រូមែនទិក មែន​ទែន ។ មិន​មែន​ជា​លើក​ទី​មួយ​ទេ​សម្រាប់​ខ្ញុំ ប៉ុន្តែ​ដោយ​សារ​តែ​មាន​វត្តមាន​​មនុស្សខ្ញុំ​ចូល​ចិត្ត​​ទេដឹង បានជាអញ្ចឹង :lol:

ថតរួម មិនទាន់អស់គ្នាទេ ព្រោះ ៨៥នាក់

សំរាកមាត់សមុទ្រ

ដាក់មួយទៅគ្រូកុំខ្វល់ច្រើន

អឹប Mmmmmmmm ;-) ដូចជាស្រឿងៗម៉េចមិនដឹង ម៉ោជិះឡានអត់កៅអីអង្គុយផង ផឹកឲ្យណាណីម៉ង

ដូរសំលៀកបំពាក់ងូតទឹកសិន មកដល់ហើយកុំឲ្យខាត

ពីរនាក់ហ្នឹងសង្ស័យ Guy ហ្វើយ :P
Posted by: beanyim | January 4, 2011

World Students in Korea Newsletter 32

Stories of the Month

1. Growing Coffee on Jeju Island

http://blog.naver.com/korea_brand/10100039972 • http://blog.daum.net/korea_brand/926

Love for coffee is growing faster than ever; you can find a coffee shop in every other block nowadays. Coffee is a highly sensitive plant that grows in subtropical regions where the temperature stays above 10 degrees Celsius even during winter. That’s why farming coffee has been mostly considered out of the question in Korea. Ms. Roh Jin-Yi, however, doesn’t accept that. Ms. Roh, the first coffee farmer in Korea, is currently growing some 25,000 coffee trees in a 5,600 square meters plantation on Jeju Island despite the unfavorable conditions. Learn more about her aspiration.

2. Korea’s Ancient Capitals

http://blog.naver.com/korea_brand/10100040570 • http://blog.daum.net/korea_brand/927

The cities of Gyeongju, Gongju, Buyeo and Iksan were designated as the ancient capitals of Korea in accordance with the Special Act on the Preservation of Ancient Capitals decree enacted in March 2005. For a city to become a capital, it must be some place well-suited for habitation; a strategic location against foreign invasions; and an all-around convenient spot for overseeing the country. Get introduced to Korea’s ancient capitals that are home to numerous historic relics.

* Please post the above “Stories of the Month” on your blog by visiting the links. (The articles are in English)

Major Events

1. Mt. Taebaek Snow Festival 2011

Every winter Mt. Taebaek turns silvery under a blanket of snow. This snow festival includes pop celebrities’ congratulatory performance, nationwide snow sculpture contest by students majoring in fine arts, climbing contest, family snowman making contest, sled riding etc.

http://festival.taebaek.go.kr

Period : January 21 – 30, 2011
Venue : Mt. Taebaek Provincial Park, Gangwon-do

2. The 14th Inje Icefish Festival

At this spectacular winter festival visitors will be able to try out ice fishing and exciting games such as human bowling on ice, ice soccer, and even a tug-of-war on ice. For those icefish fanatics there will be an icefish eating competition, and visitors can sample the icefish.

http://www.injefestival.co.kr

Period : January 28 – February 6, 2011
Venue : Soyang Lake area, Inje county, Gangwon-do

Announcements

1. WSK Photos & Videos

Post the photos and videos taken at the awards ceremony as well as at the camp.

- 3rd Awards Ceremony & 4th Orientation (Dec 3, 2010)

Video : http://www.tagstory.com/video/video_post.aspx?media_id=V000473769
Group photos : Attached as files

- 4th Camp (Dec 17-18, 2010)

Video : http://www.tagstory.com/video/video_post.aspx?media_id=V000476191
Group photos : Attached as files

2. Council to Have New Staff

World Students in Korea (WSK) will have new staff soon in replacement of Mr. Young-Suk Lee and Ms. Mi-Kyung Shin who have been running the program since its launch last year.

In the meantime, questions and concerns can be addressed to the other WSK staff, Ms. Jin-Sook Lee (milkyway@koreabrand.go.kr / 2280-2731) or Ms. Jung-A Lee (brand@koreabrand.go.kr / 2280-2745) :)

Older Posts »

Categories

Follow

Get every new post delivered to your Inbox.